លោក សិទ្ធិ ឡោះប្រធានក្រុមការងារខ២៧ ចុះជួយស្រុកស្វាយចេក នាំយកអំណោយទៅចែកជូនពលរដ្ឋ០៩គ្រួសារនៅឃុំតាផូកំពុងជួបការខ្វះខាត..!

ថ្ងៃសុក្រ៧ កើត ខែចេត្រឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២នេះលោក សិទ្ធិ ឡោះ
សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្តបានដឹកនាំក្រុមការងារចុះសួរសុខទុក្ខនិងនាំយកអំណោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណ:កម្មាធិការកណ្តាល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវ ម៉ៅ ម៉ាល័យ ទៅចែកជូនប្រជាពលរដ្ឋ នៅឃុំតាផូ ចំនួន៩គ្រួសារ ដែលកំពុងជួបការខ្វះខាត។

ពិធីនេះត្រូវបានប្រារព្ធធ្វើឡើង នៅសាលាបឋមសិក្សាផ្ចឹក ដោយមានការចូលរួមពី លោក ដា ទឹង ក្រុមប្រឹក្សាស្រុកស្វាយចេក លោក ង៉ាន់ ចិន្តា ប្រធានក្រុមការងារចុះជួយឃុំតាផូ លោក.លោកស្រីប្រធាន អនុប្រធាន បក្សឃុំ លោក.លោកសមាជិកបក្សភូមិ និង លោក.លោកស្រីប្រធានអនុប្រធានក្រុមការងារខ២៧ ចុះជួយឃុំតាផូជាច្រើននាក់។

អំណោយដែលនាំយកមកចែកជូនថ្ងៃនេះរួមមាន: ថវិការ ចំនួន៤៥០.០០០រៀល អង្ក៤៥០គីឡូក្រាម ទឹកបរិសុទ្ធវីតាល់ ១៨កេស មីកញ្ចប់ ១៨កេស កូកាកូឡា០៩កេស ទឹកត្រី១៨យួរ ទឹកស៊ីអ៊ីវ១៨យួរ ត្រីខ១៨យួរ ត្រីខ១៨យួរ។ ក្នុង១គ្រួសារទទួលបាន ១-អង្ករចំនួន៥០ គីឡូក្រាម ២-មីចំនួន០២កេស ៣-ត្រីខចំនួន០២យួរ ៤-ទឹកត្រីចំនួន០២យួរ
៥-ទឹកស៊ីអ៉ីវចំនួន០២យួរ ៦-ទឹកសុទ្ធចំនួន០២កេស ៧.ថវិការ ៥០០០០៛(ប្រាំម៉ឺនរៀល)។

ក្នុងឱកាសនោះ លោក សិទ្ធិ ឡោះ ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចុះពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារចុះជួយឃុំតាផូ ដែលតែងតែសកម្មភាពការងារមូលដ្ឋាន និងប្រជាពលរដ្ឋកន្លងមក ហើយសូមបន្តធ្វើការងារនេះបន្តទៀត ពិសេសត្រូវផ្តល់សេវាសាធារណ:ជូនពលរដ្ឋឲ្យបានល្អ ឆ្លើយតមសំណូមពរ ជួយដោះស្រាយទុក្ខលំបាកពលរដ្ឋឲ្យបានទាន់ពេលវេលា។FB_IMG_1649413942050 FB_IMG_1649413872438 FB_IMG_1649413885915 FB_IMG_1649413921331 FB_IMG_1649413928369 FB_IMG_1649413882429 FB_IMG_1649413879490
លោកក៌បានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋទាំងអស់ត្រូវទៅចុះឈ្មោះ ឬធ្វើឯកសារសម្រាប់បោះឆ្នោតឲ្យបានគ្រប់ៗគ្នា ផង។

You might like