ឯកឧត្តម​ នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​បានអញ្ជេីញជាអធិបតីក្នុងកម្មវិធីរាត្រីសមោសរដើម្បីកៀគរមូលនិធិបន្ថែមសម្រាប់គាំទ្រសកម្មភាពការងាររបស់សមាគមមូលនិធិវ៉ាយអិលភី..!

ក្រុងប៉ោយប៉ែត នារាត្រី ថ្ងៃអាទិត្យ ៩កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២នេះ ឯកឧត្តម​ នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន និងលោកជំទាវម៉ៅ​ ម៉ាល័យ​ កែ​ គឹមយ៉ាន​ អមដំណើរ ដោយក្រុមការងារបានអញ្ជេីញជាអធិបតីក្នុងកម្មវិធីរាត្រីសមោសរដើម្បីកៀគរមូលនិធិបន្ថែមសម្រាប់គាំទ្រសកម្មភាពការងាររបស់សមាគមមូលនិធិ វ៉ាយ អិល ភី ក្នុងកម្មវិធីនេះដែរ ឯកឧត្តម​ នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី​ កែ​ គឹមយ៉ាន​ បានថ្លែងកោតសសេីរនិងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការប្រតិបត្តិ​ បុគ្គលិក​របស់សមាគមមូលនិធិ វ៉ាយ អិល ភី ដែលបានរអនុវត្តសកម្មភាពការងារទទួលបានលទ្ធផលល្អប្រសើរក្នុងកិច្ចប្រតិបត្តិការផ្តល់ប្រាក់កម្ចីជូនប្រជាជនយកទៅធ្វើទុនប្រកបរបរ បង្កើនប្រាក់ចំណូលគ្រួសារ កាត់បន្ថយភាពក្រីក្រ​ និងថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ដែលបានចូលរួមគាំទ្រដល់បេសកកម្មរបស់សមាគមមូលនិធិ វ៉ាយ អិល ភី ជួយគាំទ្រដល់ប្រជាជនក្រីក្រដោយផ្តល់កម្ចីគ្មានការប្រាក់សម្រាប់បង្កើតមុខរបរ។

ក្នុងឱកាសនោះដែរ ឯកឧត្តម​ ឧបនាយករដ្ឋមន្រ្តី​ កែ​ គឹមយ៉ាន​ បានថ្លែងបន្តថា ប្រទេសកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិមានសុខសន្តិភាពពេញលេញ មានស្ថិរភាពនយោបាយ មានការអភិវឌ្ឍរីកចម្រើនលេីគ្រប់វិស័យ និងមានកិត្តិនាមស្មេីមុខស្មេីមាត់លើឆាក អន្តរជាតិ។ សេដ្ឋកិច្ចកម្ពុជាមានកំណើនជាបន្តបន្ទាប់រៀងរាល់ឆ្នាំ​ ទោះបីស្ថិតក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ​ផលប៉ះពាល់អវិជ្ជមានមកលើសេដ្ឋកិច្ចសង្គមក៏មិនធ្ងន់ធ្ងរ បើប្រៀបធៀបទៅនឹងប្រទេសផ្សេងៗទៀតក្នុងតំបន់ និងពិភពលោក ។

ជាមួយគ្នានេះ​ ឯកឧត្តម​ ឧបនាយករដ្ឋមន្រ្តី​ កែ​ គឹមយ៉ាន​ បានថ្លែងបន្ថែមទៀតថា​ ចាប់តាំងពីបានបង្កើតឡើងនៅឆ្នាំ២០២០ សមាគមមូលនិធិ វ៉ាយ អិល ភី បានទទួលការចូលរួមវិភាគទានពីសមាជិក សមាជិកា ក្រុមប្រឹក្សាភិបាល សមាគម ទីប្រឹក្សាបច្ចេកទេស និងសប្បុរសជននានាជាបន្តបន្ទាប់រហូតមក ហើយបច្ចុប្បន្នមានប្រជាជនសរុបប្រមាណ៧០០គ្រួសារ ដែលបានប្រេីប្រាស់កម្ចី ក្នុងចំណោមស្រុក/ក្រុងទាំង៨ នៅក្នុងខេត្តបន្ទាយមានជ័យ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី និងលោកជំទាវ ក៏បានអំពាវ សប្បុរសជនទាំងអស់ សូមជួយបន្តបរិច្ចាគ និងចូលរួមគាំទ្រមូលនិធិតទៅទៀតដើម្បីជួយប្រជាជនដែលខ្វះខាតជីវភាព អាចបង្កើតមុខរបរចិញ្ចឹមជីវិតនិងគ្រួសារបាន ក៏ដូចជាជួយឲ្យសហគមន៍រុងរឿង។FB_IMG_1649636697097 FB_IMG_1649636652454 FB_IMG_1649636575778 FB_IMG_1649636613222 FB_IMG_1649636609938 FB_IMG_1649636605959 FB_IMG_1649636595375 FB_IMG_1649636592789 FB_IMG_1649636587487 FB_IMG_1649636584883 FB_IMG_1649636582169 FB_IMG_1649636579022

You might like