ឯកឧត្តមអភិបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីរាជការរដ្ឋបាលខេត្តនិងកងកម្លាំងទាំបីមុនឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ.,!

រសៀលថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមជាមួយ លោក លោកស្រី ក្នុងជួរគណៈអភិបាលរងខេត្ត បានអញ្ជើញជួបសំណេះសំណាល ជាមួយ លោក នាយក នាយករង រដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការរដ្ឋបាលសាលាខេត្ត ព្រមទាំងមន្រ្តីរាជការ ចំនួនជិត ២០០នាក់ មុនឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ គ.ស ២០២២ ដែលនឹងឈានចូលមកដល់ឆាប់ៗខាងមុខនេះ។
ក្នុងប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏ដូចជាក្នុងនាមរដ្ឋបាលខេត្ត សូមសម្ដែងនូវការកោតសសើរ ចំពោះមន្ត្រីរាជការសាលាខេត្តគ្រប់ឋានានុក្រម ដែលកន្លងមកបានខិតខំបំពេញភារកិច្ចបម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋបានល្អប្រសើរ ក៏ដូចជាបានចូលរួមចំណែកយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាល ក្នុងការចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅមូលដ្ឋានខេត្តតាកែវ ដោយទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។
ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ដែរថា ក្នុងនាមមន្ត្រីរាជការត្រូវបំពេញភារកិច្ចបម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋប្រកបដោយចំណេះដឹងវិជ្ជាជីវៈ គុណធម៌ សុជីវធម៌ និងការទទួលខុសត្រូវខ្ពស់ ត្រូវប្រកាន់ខ្ជាប់នូវកត្តាសាមគ្គីភាព ក្នុងនាមគ្រួសារមន្ត្រីរាជការយើង។
បន្ថែមពីនេះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានលើកឡើងថា ក្នុងពេលបច្ចុប្បន្ននេះប្រទេសយើងមានសន្តិភាពពេញបរិបូរណ៍ ដែលបានមកពីការយកជីវិតទៅប្តូររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដូច្នេះយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សា ការពារនូវសន្តិភាពដ៏មានតម្លៃនេះឲ្យបានគង់វង្ស ដើម្បីកូនចៅជំនាន់ក្រោយរបស់យើង៕FB_IMG_1649720942197 FB_IMG_1649720947691 FB_IMG_1649720950109 FB_IMG_1649720952640

You might like