អភិបាលខេត្តកំពង់ឆ្នាំងដាក់បទបញ្ជា លើឈ្មួញល្មើសនេសាទណាដែលយក ឈ្មោះឯកឧត្តមឬថ្នាក់ដឹកនាំទៅកាងបទល្មើសនេសាទត្រូវអោយចាប់ខ្លួន.!

(ខេត្តកំពង់ឆ្នាំង)ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដោយអនុវត្តនូវបទបញ្ជា របស់សម្ដេចតេជោ ហ៊ុន សែន បានដឹកនាំ អនុវត្ត និងដាក់នូវផែនការក្តៅ ដើម្បីបង្ក្រាបបទល្មើសនេសាទទូទៅឲ្យអស់ក្នុងដែនទឹកខេត្តកំពង់ឆ្នាំង ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២នេះ បានដាក់បទបញ្ជាក្តៅទៅ ឯកឧត្តម សាន់ យូ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារចំរុះបង្ក្រាបបទល្មើសនេសាទ ឲ្យបង្ក្រាបទាល់តែអស់មិនត្រូវរាថយឡើយ។ ទន្ទឹមគ្នានេះអភិបាលខេត្តបានបញ្ជាក់ថា ប្រសិនបើមានឈ្មួញណាម្នាក់យកឈ្មោះឯកឧត្តម ឬថ្នាក់ដឹកនាំ ទៅកាងបទល្មើសនេសាទទាំងនោះ ត្រូវបង្ក្រាបមុនគេ ហើយចាប់ខ្លួនឈ្មួញនោះឲ្យបានដាច់ខាតមិនលើកលែងឡើយ។

ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត ដាក់បទបញ្ជា អោយចាប់ខ្លួនឈ្មួញល្មើសនេសាទណាម្នាក់ ដែលយកឈ្មោះឯកឧត្តម ឬថ្នាក់ដឹកនាំ ទៅកាងបទល្មើសនេសាទដោយកាលពីកន្លងទៅគេបានលេចឮថា មានឈ្មួញមួយចំនួនតូច បានយកឈ្មោះអភិបាលខេត្ត និងថ្នាក់ដឹកនាំខេត្ត ទៅប្រព្រឹត្តបទល្មើសនេសាទ ដោយគ្រាន់តែបានស្គាល់បន្តិចបន្តួច តាមរយៈការហូបចុក ជាឈ្មួញដែលមានបទល្មើសនេសាទ នៅកំពង់ប្រសាទ ក្នុងដែនស្រុកជលគីរី និងកំពង់ស្រុកត្រឡាច តែងយកឈ្មោះអភិបាលខេត្តទៅបន្លាចគេជានិច្ច ដោយមិនញញើតនឹងច្បាប់ឡើយ។FB_IMG_1650687574510 FB_IMG_1650687563213 FB_IMG_1650687569227 FB_IMG_1650687558979 FB_IMG_1650687552685

You might like