៖ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ និងលោកជំទាវឧកញ៉ា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធមហាកុដ្ឋិ និងសមិទ្ធិផលនានា វត្តវេឡុវនោទ្យាន (ហៅវត្តស្វាយចេក) ស្ថិតនៅ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយកដ្ឋមន្រ្តី បានថ្លែងថា ព្រះពុទ្ធសាសនាពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងរួមចំណែកជាមួយនិងរាជរដ្ឋាភិបាលក្នុងការកសាងសុខសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ ការគោរពសិទ្ធិមនុស្ស អប់រំផ្លូវចិត្ត និងជួយលើកកម្ពស់សីលធម៌រស់នៅ ចាកឆ្ងាយពីអំពើអបាយមុខ គ្រឿងញៀនជាដើម។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានណែនាំដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ អង្គភាពពាក់ព័ន្ធ បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាការពារទឹកដី និងសុខសន្តិភាព បន្តលើកកម្ពស់អភិវឌ្ឃវិស័យសាសនា និងសុខុដុមនីយកម្មសាសនា អនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព និងប្រយុទ្ធប្រឆាំងគ្រឿងញៀន។ សូមចូលរួមចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងទៅបោះឆ្នោតក្រុម ប្រឹក្សា ឃុំ/សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខឲ្យបានគ្រប់ៗគ្នា។
គួរបញ្ជាក់ថា ទន្ទឹមគ្នានៃការសម្ភោធដាក់ឲ្យប្រើប្រាស់មហាកុដិ ឯកឧត្តមក៏បានផ្តល់អំណោយជាសាលារៀន ចំនួន១ខ្នង ០៥បន្ទប់ដល់ពលរដ្ឋនៅតំបន់នោះសម្រាប់ឲ្យកូនៗរៀនសូត្រផងដែរ៕

