លោកឧត្តមសេនីយ៍សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យវាយតម្លៃសំណង់ចាស់ៗនៅគល់ស្ពានមិត្តភាពកម្ពុជា-ថៃដើម្បីរុះរើកែលម្អរសោភ័ណភាពច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!

នៅព្រឹកថ្ងៃ៣០ ខែមេសា ឆ្នាំ២០២២លោកឧត្តម
សេនីយ៏ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ អមដំណើរដោយលោកឧត្តមសេនីត្រី អេង លីហួរ ស្នងការរង ទទួលផែនការងារ អន្តោប្រវេសន៏ និងលោកអធិការនគបាលក្រុងប៉ោយប៉ែតបានចូលរួមប្រជុំ នៅប៉ុស្តី ច្រកទ្វាអន្តរជាតិប៉ោយប៉ែតពិភាក្សាអំពីការចុះត្រួតពិនិត្យវាយតម្លៃសំណង់ជាប់អគារថ្មីរបស់ក្រុមហ៊ុនកាស៊ីណូហូលីដេ និងសំណង់ចាស់ៗនៅគល់ស្ពានមិត្តភាពកម្ពុជា-ថៃ ដើម្បីរុះរើកែលម្អរសោភ័ណភាពច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតឲ្យកាន់តែមានភាពប្រសើរឡើង។

កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្ដម នាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក អន្តោប្រវេសន៍ , ឯកឧត្ដម នាយឧត្ដមសេនីយ៍ សេង យូអាន់ អគ្គនាយកភស្តុភា និងហិរញ្ញវត្ថុក្រសួងមហាផ្ទៃ , លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ
ដោយមានការចូលរួមពីសំណាក់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គនាយករង Mr Khendy yeap ប្រធានក្រុមហ៊ុន កាស៊ីណូ ហូលីដេ និងលោក លោកស្រីមកពីស្ថាប័ន ពាក់ពន្ធ័ជាច្រើនរូប។

គួរបញ្ជាក់ថា ក្រោយពីបញ្ចប់ការពិភាក្សា ប្រតិភូក្រុមការងារ បានឯកភាពគ្នា ចុះត្រួតពិនិត្យ មើលទីតាំងជាក់ស្តែង ដើម្បីកំណត់ទីតាំងដែលត្រូវរុះរើ និងទីតាំងត្រូវអភិវឌ្ឍន៍ឡើងវិញ និងធ្វើសុំណើរ សុំគោលការណ៏ថ្នាក់ដឹកនាំ ដើម្បីរៀបចំហេដ្ឋា រចនាម្ព័ន្ធ នៅទីតាំង សងខាងក្បាលស្ពាន ច្រកទ្វាអន្តរជាតិប៉ោយប៉ែត៕FB_IMG_1651301975212 FB_IMG_1651301982575 FB_IMG_1651301994405 FB_IMG_1651301997307 FB_IMG_1651302017885 FB_IMG_1651302036541 FB_IMG_1651302441000 FB_IMG_1651302493231 FB_IMG_1651306647198 FB_IMG_1651306687279 FB_IMG_1651302055127

You might like