នៅថ្ងៃទី០១ ខែឧសភាឆ្នាំ២០២២នេះ ឯកឧត្តម សែម រតនាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ដំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សែម សុវណ្ណនី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំខ្នារសណ្តាយ ស្រុក បន្ទាយស្រី ខេត្តសៀមរាប ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ មកភូមិទាំង៧ នៃឃុំខ្នារសណ្តាយ។
ឯកឧត្តម សែម រតនា បានលើកឡើងថា “យើងឃើញហើយថា គណបក្សប្រជាជនកម្ពុជា តែងតែយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋ ជាពិសេសក្រុមការងារ គណបក្ស ចុះមូលដ្ឋាន ឃុំខ្នារសណ្ដាយ ដែលមាន ឯកឧត្តម សែមសុវណ្ណនី ជាប្រធានតែងតែ មានសកម្មភាព ចុះជួបសំណេះសំណាល សួរសុខទុក្ខ និង ជួយឧបត្ថម្ភ ដល់ សមាជិក សមាជិកាគណបក្ស ទីទាល់ក្រ ចាស់ជរា ជនពិការភាព ស្ត្រីឆ្លងទន្លេ និង ពិធីបុណ្យផ្សេងៗ ឬ គ្រួសាររងគ្រោះ ដោយមិនឲ្យសមាជិកគណបក្សណាម្នាក់ស្លាប់ដោយអត់អាហារឡើយ។ ទាក់ទិនទៅនឹងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅទូទាំងប្រទេស បានចំនួនប្រហែល ៩៣.០៤ ភាគរយនៃប្រជាជនកម្ពុជា ១៦លាននាក់។
ក្នុងពិធីសំណេះសំណាលនោះ ឯកឧត្តម បាននាំយកអំណោយរបស់ ឯកឧត្តម សែម សុវណ្ណនី ចែកជូនប្រជាពលរដ្ឋចូលរួម ក្នុងម្នាក់ៗសារ៉ុង១ និងថវិកា១ម៉ឺនរៀល។ បន្ទាប់ឯកឧត្តម សែម រតនា និងលោកជំទាវ ចុះពិនិត្យមើលការសាងសង់សាលាឆទាន នៅក្នុងឃុំខ្នារសណ្តាយដោយបានចែកជូនសារ៉ុង និងថវិកា ដល់កម្មករសំណង់ចំនួន១៤នាក់ផងដែរ៕

