ឯកឧត្តម វ៉ីសំណាង អភិបាលខេត្ត អញ្ជើញសំណេះសំណាលជាមួយប្រជាការពារចំនួន៣.៦៥០នាក់ នៅក្នុងស្រុកបសេដ្ឋនិងស្រុកគងពិសី.!

កំពង់ស្ពឺ៖ព្រឹកថ្ងៃទី០៤ខែឧសភា ឆ្នាំ២០២២នេះឯកឧត្តម វ៉ី សំណាង អភិបាលខេត្តបានមានប្រសាសន៍លើកឡើងថាប្រជាការពារជាកម្លាំងដ៏សំខាន់ដើម្បីចូលរួមរក្សានូវសន្តិសុខសណ្តាប់ធ្នាប់និងសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដោយមិនអាចខ្វះបានជាពិសេសការចូលរួមបម្រើប្រជាពលរដ្ឋ និងជួយដល់ប្រជាពលរដ្ឋជាប្រចាំដោយមិនប្រកាន់និន្នាការអ្វីឡើយឯកឧត្តមបានថ្លែងបែបនេះក្នុងពិធីសំណេះសំណាលជាមួយប្រជាការពារភូមិចំនួន ៣.៦៥០ ក្នុងស្រុកបសេដ្ឋ និងស្រុកគងពិសី។

ឯកឧត្តម វ៉ី សំណាង បាន បន្ដទៀតថាក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានធ្វើឱ្យប្រទេសមានសុខសន្តិភាព និងបានដាក់ចេញនូវវិធានការជាច្រើនក្នុងន័យពង្រឹង និងធ្វើឲ្យប្រសើរឡើង ដូចជា៖ គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងគោលនយោបាយគាំពារសង្គមផ្សេងៗ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាការពារ គឺជាកម្លាំងដ៏សំខាន់បំផុត ដើម្បីរក្សាសុវត្ថិភាព សន្តិសុខជូនប្រជាពលរដ្ឋភូមិ ឃុំរបស់យើង ហើយកម្លាំងទាំងនេះ ក៏ជាសេនាធិការ របស់ប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំ ដើម្បីចូលរួមទប់ស្កាត់ នូវរាល់បទល្មើសដែលកើតមានឡើងនៅក្នុងមូលដ្ឋាន ។

ឯកឧត្តម វ៉ី សំណាង ក៏បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះបងប្អូនជាប្រជាការពារទាំងអស់ ដែលបានលះបង់នូវពេលវេលា កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ចូលរួមសហការជាមួយអាជ្ញាធរដែនដី ធ្វើឲ្យភូមិឃុំរបស់យើងមានសន្តិសុខ សណ្តាប់ធ្នាប់ល្អ ជាភូមិឃុំ ប្រកបដោយសុវត្ថិភាព ពិសេសគឺចូលរួមការពារសមិទ្ធផលនានា ដែលជាសម្បត្តិរួមរបស់យើង ឲ្យបានគង់វង់យូរអង្វែង ក្រោយម្លប់ដំបូលសន្ដិភាព ៕FB_IMG_1651649070697 FB_IMG_1651649135124 FB_IMG_1651649120770 FB_IMG_1651649137805 FB_IMG_1651649113001 FB_IMG_1651649109656 FB_IMG_1651649105897 FB_IMG_1651649095649 FB_IMG_1651649127827

You might like