ឯកឧត្តមងួន រតនៈអញ្ជើញជួបសំណេះសំណាលជាមួយភ្នាក់ងារគណបក្សប្រជាជនកម្ពុជា តាមបណ្ដាសង្កាត់ទាំង៨ក្នុងក្រុងស្ទឹងសែន..!

ឯកឧត្តម ងួន រតនៈប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំអញ្ជើញជួបសំណេះសំណាលជាមួយភ្នាក់ងារគណបក្សប្រជាជនកម្ពុជាចំនួន១៨០នាក់ មកពីតាមបណ្ដាសង្កាត់ទាំង៨ក្នុងក្រុងស្ទឹងសែននារសៀលថ្ងៃទី៥ខែឧសភាឆ្នាំ២០២២។

នៅក្នុងឱកាសនោះដែរឯកឧត្តមងួន រតនៈបានថ្លែងអំណរគុណក្មួយៗបងៗទាំងអស់ធ្វើជាភ្នាក់ងារគណបក្សប្រជាជនកម្ពុជាដែលបានចំណាយពេលវេលាផ្ទាល់ខ្លួនក្នុងការជួយបំពេញយន្តការច្បាប់នៃការបោះឆ្នោតនាពេលខាងមុខនេះ។

ឯកឧត្តមប្រធានបានជំរុញដល់សមាជិកសមាជិកានៃគណបក្សប្រជាជនសូមខិតខំចុះតាមខ្នងផ្ទះដើម្បីធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយនិងសមិទ្ធផលនានារបស់គណបក្សព្រមទាំងកៀងគរមិត្តភក្តិក៏ដូចជាសាច់ញាតិក្រុមគ្រួសារអោយគាំទ្រគណបក្សប្រជាជនធ្វើយ៉ាងណាឲ្យសមាជិកម្នាក់ក្លាយជាសន្លឹកឆ្នោតមួយសន្លឹកពិតប្រាកដហើយទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ។

ឯកឧត្តមបន្ថែមទៀតថាគណបក្សប្រជាជនកម្ពុជាគឺជាគណបក្សចាស់ទុំមានវ័យចំណាស់ជាងគេនិងមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការគ្រប់គ្រងនិងការអភិវឌ្ឍន៍ប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យនានា។

ចុងបញ្ចប់ឯកឧត្តម ងួន រតនៈក៏បានអំពាវនាវដល់ក្រុមការងារទាំងអស់សូមបង្កើនកត្តាសាមគ្គីភាពឯកភាពផ្ទៃក្នុងឱ្យស្អិតរមួតជាធ្លុងមួយដើម្បីធ្វើយ៉ាងណានាំសមាជិកគណបក្សទៅបោះឆ្នោតឲ្យបានច្រើនគ្រប់ៗគ្នាដោយការបោះឆ្នោតគ្មានអំពើហិង្សាប្រកបដោយយុត្តិធម៌ត្រឹមត្រូវនឹងមានការវាយតម្លៃទទួលស្គាល់ពីមជ្ឈដ្ឋានជាតិនិងអន្តរ
ជាតិ។FB_IMG_1651749918219

FB_IMG_1651749924350

FB_IMG_1651749926915

FB_IMG_1651749973523

FB_IMG_1651749933179

FB_IMG_1651749943463

FB_IMG_1651749955881

FB_IMG_1651749946597

FB_IMG_1651749940433

You might like