ឯកឧត្តមវេង សាខុនប្រធានក្រុមការងាររាជរដ្ឋាភិបាលអញ្ជើញចុះជួបសមាជិក ស្រុកនិងក្រុមប្រឹក្សាឃុំរួមព្រះចៅអធិការព្រះសង្ឃនិងបងប្អូនប្រជាពលរដ្ឋ.!

នាព្រឹកថ្ងៃសុក្រ៦កើតខែពិសាខឆ្នាំខាលចត្វាស័កព.ស.២៥៦៥ត្រូវនឹងថ្ងៃទី៦ ខែឧសភាឆ្នាំ២០២២ឯកឧត្តមវេងសាខុនប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរខេត្តត្បូងឃ្មុំស្រុកកំពង់សៀមនិងស្រុកជើងព្រៃខេត្តកំពង់ចាមបានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យឆ្លងឧបដ្ឋានសាលានិងសម្ពោធសមិទ្ធផលនានាក្នុងវត្តសុវណ្ណគិរីគង់សំរឹទ្ធ(វត្តភ្នំទួល)ឃុំចុងជាចស្រុកតំបែរ។ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអនុប្រធានក្រុមការងារចុះស្រុកតំបែរលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្តលោកជំទាវអភិបាលរងខេត្តសប្បុរសជនលោកអភិបាលស្រុកសមាជិកក្រុមប្រឹក្សាស្រុកឃុំព្រះចៅអធិការព្រះសង្ឃយាយជីតាជីនិងបងប្អូនប្រជាពលរដ្ឋអញ្ជើញមកពីឃុំចុងជាចនិងឃុំនាងទើតសរុបចំនួនជាង៧០០នាក់។

មានមតិសំណេះសំណាលជាមួយបងប្អូនពុទ្ធិបរិស័ទឯកឧត្តមប្រធានក្រុមការងារបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខនិងសេចក្តីនឹករលឹកពីសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មកជូនបងប្អូនពុទ្ធិបរិស័ទដែលមានវត្តមាននាពេលនេះនិងបងប្អូនទូទាំងស្រុកតំបែរ ហើយបានជូនពរឲ្យជួបតែពុទ្ធិពរទាំង៤ប្រការ។ភ្ជាប់ជាមួយសមិទ្ធផលនេះឯកឧត្តមប្រធានក្រុមការងារបានថ្លែងអំណរគុណកោតសរសើរនិងវាយតម្លៃខ្ពស់ជូនចំពោះឯកឧត្តមប្រធានក្រុមការងារចុះឃុំសហការីលោកអភិបាលស្រុកឃុំនិងសប្បុរសជនដែលបានបរិច្ចាគថវិការួមគ្នាកសាងឧបដ្ឋានសាលាឡើងទុកសម្រាប់គោរពបូជាទៅតាមប្រពៃណីព្រះពុទ្ធសាសនា។ក្រៅពីវិស័យពុទ្ធចក្រក្រុមការងារបានចូលរួមយ៉ាងសកម្មព្រមទាំងលះបងកាយចិត្តនិងធនធានផ្ទាល់ខ្លួនដើម្បីរួមគ្នាដោះស្រាយនូវរាល់បញ្ហាប្រឈមសំខាន់ៗដែលបងប្អូនមូលដ្ឋានបានជួបដូចជា៖គោលនយោបាយក៣គ្រោះថ្នាក់ចរាចរខ្យល់កន្រ្ទាក់ជួសជុល កសាងផ្លូវលំតបណ្តាញអគ្គីសនីឧបត្ថម្ភចាស់ជរាគ្មានទីពឹង សង់ផ្ទះសប្បុរសធម៌ជួសជុលដំបូលសាលារៀននិងសកម្មភាពចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ។ល។សមិទ្ធផលនេះឯកឧត្តមប្រធានបានវាយ តម្លៃខ្ពស់ចំពោះស្មារតីទទួលខុសត្រូវនិងកោតសរសើរចំពោះសិល្ប:នៃការចែករំលែកនេះព្រោះពិតជាបានចូលរួមគិតគូយកចិត្តទុកដាក់ដើម្បីលើកកម្ពស់កម្រិតជីវភាព កាត់បន្ថយភាពក្រីក្រអភិវឌ្ឍមូលដ្ឋាននិងធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់និងសុវត្ថិភាពមូលដ្ឋាន។

ឆ្លៀតយកឱកាសនៃការជួបជុំពុទ្ធបរិស័ទ្ធព្រះចៅអធិការព្រះសង្ឃ យាយជីតាជីនិងអ៊ំពូ មីងបងប្អូនឯកឧត្តមប្រធានក្រុមការងារក៏បានជម្រាបជូនអង្គពិធីផងដែរអំពីបញ្ហានយោបាយជាតិ និងអន្តរជាតិបច្ចុប្បន្នភាពនៃវិបត្តិជំងឺឆ្លងកូវីដ-១៩ការស្តារសេដ្ឋកិច្ចជាតិឡើងវិញស្របតាមគន្លងប្រក្រតីភាពថ្មីបញ្ហាទីផ្សារផលិតផលកសិកម្មនិងជាពិសេសគុណបំណាច់ដ៏ធំធេងរបស់រាជរដ្ឋាភិបាលដែលបានកសាងនិងអភិវឌ្ឍប្រទេសជាតិឲ្យមានសុខសន្តិភាពនិងការរីកចម្រើន។
សេចក្តីសុខសេចក្តីចម្រើនការជួបជុំនិងភាពសុខដុរមនាដែលយើងមានថ្ងៃនេះតាងនាមឲ្យបងប្អូនទូទាំងខេត្តត្បូវឃ្មុំស្រុកតំបែរឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោដែលបានខិតខំតស៊ូលះបង់គ្រប់បែបយ៉ាងក្នុងការកសាងនិងអភិវឌ្ឍប្រទេសនិងជាពិសេសសម្តេចដែលបានស្វែងរកជំនួយនិងជៀវវ៉ាក់សាំងការពារជំងឺឆ្លងកូវីដ-១៩មកចាក់ជូនបងប្អូនប្រជាពលរដ្ឋបានគ្រប់ៗគ្នាធ្វើឲ្យការគ្រប់គ្រងស្ថានភាពនៃការរីករាលដាលជំងឺនេះបានល្អប្រសើរឈានទៅអនុញ្ញាតឲ្យបើកដំណើរការនូវរាល់សកម្មភាពសង្គមស្របតាមគន្លងប្រក្រតីភាពថ្មីឡើងវិញ។ដើម្បីរក្សាការពារបាននូវសន្តិភាពនិងបន្តការអភិវឌ្ឍមាតុប្រទេសលោកបានសំណូមពរឲ្យបងប្អូនគ្រប់ៗគ្នាត្រូវទៅបោះឆ្នោតនៅថ្ងៃទី៥ខែមិថុនាខាងមុខបោះឆ្នោតជូនគណបក្សប្រជាជនដើម្បីអនាគតភ្លឺស្វាងរបស់យើងកូនចៅយើងនិងប្រទេសជាតិយើង។

ក្នុងនាមឲ្យសមាជិករាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀមនិងស្រុកជើងព្រៃបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ្ធព្រះចៅអធិការព្រះសង្ឃ យាយជី តាជី សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតដោយឯកឧត្តម ហ៊ុនណេងសមាជិកអចិន្រ្តៃយ៍រដ្ឋសភានិងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាមដែលត្រូវជាឧត្តមស្វាមីបងបងថ្លៃឪពុក ឪពុកក្មេកនិងជាជីតាបានទទួលមរណ:ភាពកាលពីថ្ងៃទី៥ដោយរោគាពាធនិងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឯកឧត្តមទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ចុងបញ្ចប់នៃពិធីឯកឧត្តមប្រធានក្រុមការងារបានបំពាក់គ្រឿងឥស្សរិយយសនិងប័ណ្ណសរសើរជូនឯកឧត្តមលោកជំទាវជាសមាជិកក្រុមការងារឯកឧត្តមលោកជំទាវជាសប្បុរសជននិងសហការីនិងកាត់ខ្សែបូរសម្ពោធឧបដ្ឋានសាលានិងបានឧបត្ថម្ភព្រះចៅអធិការវត្តចំនួន ២០លានរៀលវត្តប្រជុំបុត្រ៨លានរៀល(សម្រាប់កសាងព្រះវិហារ)
យុវជនស.ស.យ.ក១០លានរៀល(សម្រាប់ធ្វើការបណ្តុះបណ្តាល)យាយជីតាជីនិងបងប្អូនពុទ្ធបរិស័ទម្នាក់ៗ២០០០០រៀល។FB_IMG_1651814658741

FB_IMG_1651814661412

FB_IMG_1651814663790

FB_IMG_1651814666314

FB_IMG_1651814671971

FB_IMG_1651814674952

FB_IMG_1651814810867

FB_IMG_1651814709675

FB_IMG_1651814706292

FB_IMG_1651814703419

FB_IMG_1651814700517

FB_IMG_1651814697672

FB_IMG_1651814695151

FB_IMG_1651814692338

FB_IMG_1651814783986

FB_IMG_1651814788940

FB_IMG_1651814792029

FB_IMG_1651814755213

FB_IMG_1651814761004

You might like