នាព្រឹកថ្ងៃអាទិត្យ៨កើតខែពិសាខឆ្នាំខាលចត្វាស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែឧសភាឆ្នាំ២០២២ឯកឧត្តមវេង សាខុនប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរខេត្តត្បូងឃ្មុំស្រុកកំពង់សៀមនិងស្រុកជើងព្រៃខេត្តកំពង់ចាមបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយបងប្អូនសមាជិកបក្សចំនួន១៥០០នាក់ក្នុងបរិវេណវត្តព្រះឯករង្សីវិហារទន្ទឹមក្តីបឹងឃុំវិហារធំស្រុកកំពង់សៀម។ក្នុងពិធីនេះក៏មានវត្តមានឯកឧត្តមអនុប្រធានក្រុមការងារចុះស្រុកកំពង់សៀមឯកឧត្តមប្រធានក្រុមការងារនិងសហការីចុះឃុំវិហារធំឃុំក្រឡាឃុំគគរនិងឃុំហាន់ជ័យលោកលោកស្រីសមាជិកក្រុមប្រឹក្សាស្រុកលោកស្រីអភិបាលរងស្រុកកងកំលាំងប្រដាប់អាវុធអាជ្ញាធរស្រុកឃុំនិងភូមិយ៉ាងច្រើនកុះករ។
បន្ទាប់ពីបានស្តាប់របាយការណ៍ដែលអានដោយលោកមេឃុំវិហារធំ រួចមកឯកឧត្តមប្រធានក្រុមការងារបានធ្វើការសំណេះសំណាលជាមួយបងប្អូនសមាជិកបក្សប្រកបដោយកាយវិការ គោរពស្រឡាញ់ រាក់ទាក់រាប់អានស្និទ្ធស្នាល និងនឹករលឹកបងប្អូនយើងជាពន់ពេក ក្រោយពេលបានវិលត្រឡប់មករៀបចំពិធីជួបជុំដែលមានសមាជិក សមាជិកាអញ្ជើញចូលរួមយ៉ាងច្រើនកុះករដូចព្រឹកនេះបន្ទាប់ពីវិបត្តិជំងឺឆ្លងកូវីដ-១៩ បាននិងកំពុងវិវត្តន៍ទៅរកស្ថានភាពប្រក្រតីឡើងវិញ។
ឆ្លៀតយកឱកាសជួបជុំរវាងក្រុមការងារថ្នាក់ជាតិ ជាមួយបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន លោកបានពាំនាំនូវការផ្តាំ ផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មកជូនបងប្អូនសមាជិកបក្សដែលមានវត្តមាន និងបងប្អូនទូទាំងឃុំ ហើយបានជូនពរឲ្យជួបតែពុទ្ធិពរទាំង ៤ប្រការ។
ខ្លឹមសារនៃការសំណេះសំណាល លោកបានលើកយកប្រធានបទសំខាន់មកបកស្រាយជូនបង ប្អូនបានជ្រាបជាបន្តបន្ទាប់ដូចខាងក្រោម ៖
១- ការអភិវឌ្ឍប្រទេសជាតិដោយចាប់ផ្តើមពីចំណុចសូន្យក្រោយសង្គ្រាម ជាជំហានៗមកដល់ ពេលបច្ចុប្បន្ន ហើយលោកក៏បានលើកយកសមិទ្ធផលសំខាន់ៗដែលរាជរដ្ឋាភិបាលសម្រេចបាន មកបង្ហាញជូនបងប្អូនប្រជាពលរដ្ឋបានជ្រាប និងជាពិសេសស្នាដៃដ៏ឧត្តុង្គឧត្តមដែលគណបក្សយើងបានកសាងឡើង។
២- ស្ថានភាពសេដ្ឋកិច្ចរបស់ជាតិមុន និងពេលបច្ចុប្បន្ន បន្ទាប់ពីស្ថានភាពជំងឺឆ្លងកូវីដ-១៩ បានវិវត្តន៍ទៅរកភាពល្អប្រសើរជាបន្តបន្ទាប់ ជាពិសេសសកម្មភាពសង្គម និងសេដ្ឋកិច្ចជាតិបាននិងកំពុងចាប់ផ្តើមដំណើរការដូចមុនវិបត្តិកូវីដ-១៩។
៣- ផល់ប៉ះពាល់លើវិស័យសេដ្ឋកិច្ចជាសកល និងសេដ្ឋកិច្ចជាតិយើងដោយសារសង្គ្រាមរុស្សី-អ៊ុយក្រែន។
៤- វឌ្ឍនភាពវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមុនពេល ក្នុងអំឡុងពេល និងពេលបច្ចុប្បន្ន។
៥- វិលមកការងារមូលដ្ឋានលោកបានថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់លើសមិទ្ធផលដែលក្រុមការងារចុះឃុំវិហារធំ សហការអនុវត្តជាមួយអាជ្ញាធរមូលដ្ឋានសម្រេចបាន។
៦-ណែនាំឲ្យប្រជាពលរដ្ឋត្រូវឧស្សាហ៍ព្យាយាមចិញ្ចឹមសត្វ ត្រី និងដាំបន្លែ ដែលជាស្បៀងផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។
៧-លើកទឹកចិត្តឲ្យកូនចៅឲ្យទៅសិក្សារៀនសូត្របានទៀងទាត់តាមកម្មវិធីសាលាដើម្បីចៀសឲ្យផុតពីអនក្ខរភាពភាពក្រីក្រនិងត្រូវខិតខំយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ។
លោកបានជូនពរឲ្យបងប្អូនឃុំវិហារធំទទួលបានជ័យជំម្នះឈ្នះឆ្នោតនាពេលខាងមុខគ្រួសារមានសេចក្តីសុខចម្រើននិងសុភមង្គល និងជួបតែពុទ្ធពរទាំង៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ។
នាឱកាសនេះលោកបានឧបត្ថម្ភមេឃុំវិហារធំ១លានអ្នករៀបចំកម្មវិធី ១លានរៀលព្រះចៅអធិការថវិកា២លានរៀល។ដោយឡែកសមាជិកបក្សចំនួន១៥០០នាក់ម្នាក់ៗបានទទួលថវិកា២០០០០រៀលផងដែរ។








