នាព្រឹកថ្ងៃទី១២ខែឧសភាឆ្នាំ២០២២នេះឯកឧត្តមវង់ សូត្ររដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាបានអញ្ជើញជាអធិបតីក្នុង ពិធីសំណេះសំណាលចែកអំណោយជូនគ្រួសារក្រីក្ររងគ្រោះដោយធម្មជាតិនិងងាយរងគ្រោះដោយសារជម្ងឺកូវីដ១៩ ចំនួន២០០គ្រួសារ មកពី៤ភូមិឃុំកំពុងអុសក្នុងភូមិកំពុងអុស ឃុំកំពុងអុសស្រុកជលគីរីដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមឡុង ឈុនឡៃប្រធានក្រុមប្រឹក្សាខេត្តលោកជំទាវកែ ច័ន្ទមុនី តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំងឯកឧត្តមស៊ុន សុវណ្ណារិទ្ធអភិបាលនៃគណៈអភិបាលខេត្តឯកឧត្តមលោកជំទាវជាថ្នាក់ដឹកនាំនៃក្រសួងសង្គមកិច្ចនិងថ្នាក់ដឹកនាំខេត្តជាច្រើនរូបទៀតផងដែរ។
ឯកឧត្តមអភិបាលខេត្តបានអញ្ជើញឡើងរាយការណ៍ជូនគណៈអធិបតីស្តីអំពីភូមិសាស្ត្រស្ថានភាពការរស់នៅការប្រកបអាជីវកម្មផ្សេងៗ របស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំងដែលមានចំនួន៨ស្រុកនិងក្រុង០១ និងស្មើនឹង៧០ឃុំ។ អភិបាលបានថ្លែងថា ក្រោមម្លប់សន្តិភាព ប្រជាពលរដ្ឋទូទាំងប្រទេសជួបជុំសប្បាយរីករាយ ជាពិសេសគ្រប់កម្មវិធីបុណ្យធំៗក្រោមការដឹកនាំរបស់អគ្គមហាសេនាបតីតេជោហ៊ុន សែនប្រមុខរាជរដ្ឋាភិបាលប្រទេសមានស្ថេរភាព សន្តិសុខមានការរីកចម្រើនលើគ្រប់វិស័យសម្ដេចតេជោបានខិតខំយកវ៉ាក់សាំងកូវីដ១៩ចាក់ជូនពលរដ្ឋយ៉ាងមានប្រសិទ្ធភាពគ្របដណ្ដប់លើពលរដ្ឋទាំងមូលបានដោយជោគជ័យដើម្បីការពារជីវិតពលរដ្ឋគ្រប់រូប ។
ឯកឧត្តមរដ្ឋមន្ត្រីមបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខប្រជាពរដ្ឋពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដែលបានគិតគូរចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋខណៈពេលដែលទទួលរងគ្រោះដោយហេតុការណ៍ផ្សេងៗ។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងជំរាបជូនពីសមិទ្ធិផលនិងការរីកចម្រើនក្រោមបរិយាកាសសុខសន្តិភាពនៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោដែលបានដឹកនាំប្រទេសកម្ពុជា ទទួលបានជោគជ័យលើគ្រប់វិស័យ។ជាពិសេសការការគ្រប់គ្រងប្រយុទ្ធប្រឆាំងការឆ្លងរាលដាលជំងឺកូវីដ១៩ប្រឹងប្រែងរកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ចាក់ជូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈរហូតបានរួចផុតពីការឆ្លងរាលដាលពីជំងឺដ៏កាចសាហាវមួយនេះហើយឈានដល់ការបើកប្រទេសឡើងវិញនិងធ្វើឱ្យសេដ្ឋកិច្ចជាតិបានដំណើរការឡើងវិញដូចពេលបច្ចុប្បន្ន។
ឯកឧត្តមក៍បានក្រើនរម្លឹកដល់បងប្អូនទាំងអស់់ត្រូវបន្តយកចិត្តទុកដាក់លើការដឹកនាំរបស់សម្តេចនិងត្រៀមលក្ខណៈទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំឃុសង្កាត់នៅដើមខែមិថុនាឆ្នាំ២០២២ ខាងមុខនេះឱ្យបានគ្រប់ៗគ្គ្នដើម្បីជ្រើសរើសមេដឹកនាំនៅក្នុងមូលដ្ឋានដែលពុកម៉ែបងប្អូនស្រឡាញ់និងមានជំនឿជឿជាក់៕









