ទឹកចិត្តរបស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផ្តល់យកអាវភ្លៀង ជូនកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទនៅទិសយោធភូមិភាគទី៣.!

នៅព្រឹកថ្ងៃទី១៦ខែឧសភាឆ្នាំ២០២២នាយឧត្តមសេនីយ៍វង្សពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទបានបន្តនាំយកអាវភ្លៀងជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែនផ្តល់ជូនកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទនៅទិសយោធភូមិភាគទី៣ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំស្ថាប័នចំណុះអគ្គបញ្ជាការដ្ឋាននិងនាយទាហាន នាយនគរបាល នាយអាវុធហត្ថឈរជើងនៅទិសយោធភូមិភាគទី៣សម្រាប់ប្រើប្រាស់ក្នុងរដូវភ្លៀង។

ក្នុងឱកាសនោះនាយឧត្តមសេនីយ៍វង្ស ពិសេនបានលើកឡើងពីការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុន សែនជាប្រមុខធ្វើឲ្យសង្គមជាតិមានសុខសន្តិភាពពេញផ្ទៃប្រទេសនិងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។

ក្នុងន័យនេះ នាយឧត្ដមសេនីយវង្ស ពិសេនបានធ្វើការរម្លឹកពីអតីតកាលដែលកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាមជាច្រើនទសវត្សរ៍និងពលិកម្មធំធេងរបស់យុទ្ធជននៅក្នុងបុព្វហេតុជាតិមាតុភូមិពិសេសសម្តេចតេជោ ហ៊ុន សែនដែលបានយកជីវិតធ្វើដើមទុនដើម្បីតស៊ូរំដោះប្រជាជនកម្ពុជាចេញពី​រប​ប​​ប្រល័យពូជសាសន៍ប៉ុលពត។

នាយឧត្ដមសេនីយវង្ស ពិសេនបានធ្វើការពន្យល់ពីគុណតម្លៃក៏ដូចជាសារៈសំខាន់នៃពាក្យ«សន្តិភាព» ដែលរកបានដោ​យលំបាកបំ​ផុត តាមរយៈនយោបាយឈ្នះឈ្នះដាក់ចេញដោយសម្ដេចតេជោ
ហ៊ុន សែននិងបានអំពាវនាវឲ្យកងកម្លាំងបន្តចូលរួមថែរក្សាការពារសន្តិភាពឲ្យបានគង់វង្ស។

នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការក៏បានលើកបង្ហាញពីការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោហ៊ុន សែននៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ទទួលបានជោគជ័យពិសេសការស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋដើម្បីបង្កើតភាពសាំធ្វើឲ្យការឆ្លងមានសភាពធូរស្រាលនិងកំពុងបើកសេដ្ឋកិច្ចជំរុញការអភិវឌ្ឍជាតិយ៉ាងឆាប់រហ័ស។

ពាក់ព័ន្ធដល់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាថ្ងៃខាងមុខនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការបានផ្តាំផ្ញើដល់កងកម្លាំងប្រដាប់អាវុធសិក្សាស្វែងយល់ពីក្រមសីលធម៌នៃច្បាប់បោះឆ្នោតនិងចូលរួមបំពេញភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈធ្វើយ៉ាងណាឲ្យដំណើរការបោះឆ្នោតប្រព្រឹត្តទៅក្នុងបរិយាកាសល្អគ្មានការគំរាមកំហែងនិងអំពើហិង្សា ៕FB_IMG_1652699427623

FB_IMG_1652699422504

FB_IMG_1652699419672

FB_IMG_1652699410590

FB_IMG_1652699403317

FB_IMG_1652699393266

FB_IMG_1652699390121

FB_IMG_1652699471883

FB_IMG_1652699460244

FB_IMG_1652699450313

FB_IMG_1652699443499

You might like