អាជ្ញាធរខេត្តតាកែវ ដាក់បញ្ជាដល់មន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធទប់ស្កាត់ឲ្យខាងតែបានរឿងការនាំជ្រូកចូលខុសច្បាប់.!

ខេត្តតាកែវ៖អាជ្ញាធរខេត្តតាកែវបានបើកកិច្ចប្រជុំស្តីពីវិធានការទប់ស្កាត់ការនាំចូលសត្វជ្រូកសាច់ជ្រូកនិងផលិតផលសាច់ជ្រូកខុសច្បាប់ផ្សេងៗពីប្រទេសជិតខាងតាមច្រករបៀងចូលក្នុងភូមិសាស្ត្រខេត្តតាកែវ។

ដោយកិច្ចប្រជុំនេះធ្វើឡើងនៅព្រឹកថ្ងៃចន្ទទី១៦ខែឧសភាឆ្នាំ២០២២ ស្ថិតក្រោមអធិបតីភាពលោកខាន់សុខាអភិបាលរងខេត្តតំណាងដ៏ខ្ពស់ខ្ពស់ឯកឧត្តមអភិបាលរងខេត្ត ។

ថ្លែងនាឱកាសនោះលោកខាន់សុខាអភិបាលរងខេត្តដាក់បញ្ជាដល់មន្ទីរជំនាញនិងអាជ្ញាធរពាក់ព័ន្ធទប់ស្កាត់ឲ្យខាងតែបានចំពោះការនាំចូលសត្វជ្រូកសាច់ជ្រូកនិងផលិតផលសាច់ជ្រូកខុសច្បាប់ផ្សេងៗ ពីប្រទេសជិតខាងតាមច្រករបៀងចូលក្នុងភូមិសាស្ត្រខេត្តតាកែវ ។

លោកអភិបាលរងបានថ្លែងបន្តដោយសង្កត់ធ្ងន់លើមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តនិងការិយាល័យបសុពេទ្យឲ្យចុះធ្វើការតាមដានសង្កេតប្រសិនបើមានករណីនាំចូលសត្វជ្រូកសាច់ជ្រូកនិងផលិតផលសាច់ជ្រូកផ្សេងៗដោយខុសច្បាប់ត្រូវសហការជាមួយអាជ្ញាធរដែនដីមានសមត្ថកិច្ចពាក់ព័ន្ធនៅតាមបណ្តារច្រកទ្វារអន្តរជាតិ ច្រកទ្វារទ្វេរភាគីច្រកទ្វារតំបន់និងច្រករបៀងផ្សេងៗត្រូចាប់មកឲ្យបានហើយសិក្សាជ្រាវឲ្យច្បាស់ថាប្រភពមកពីណាក្រុមហ៊ុនណាដែលលួចនាំចូលហើយចាត់វិធានការតាមផ្លូវច្បាប់។

លោកបានបន្ថែមថាកន្លងមករដ្ឋបាលខេត្តបានសង្កេតឃើញថា មានជនខិលខូចមួយចំនួនបានលួចនាំសត្វជ្រូកសាច់ជ្រូកនិងផលិតផលសាច់ជ្រូកខុសច្បាប់ផ្សេងៗពីប្រទេសជិតខាងដោយគ្មានច្បាប់អនុញ្ញាតចូលតាមច្រករបៀងមកក្នុងភូមិសាស្ត្រខេត្តតាកែវ ។ ដើម្បីបង្ក្រាបនិងទប់ស្កាត់រាល់សកម្មភាពល្មើសច្បាប់នេះឲ្យមានប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះដែរក៏មានអញ្ជើញចូលរួមពី លោកស្នងការរងខេត្ត លោកមេបញ្ជាការងអាវុធហត្ថខេត្ត តំណាងលោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត អភិបាលស្រុកជាប់ព្រំដែន លោកប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារទាំងបី លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោគលេខ ៦០៣ លោកមេបញ្ជាការកងវរសេនាតូចយោធាការពារព្រំដែនគោគលេខ១ រួមនឹងអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ផងដែរ។IMG_20220517_102353_103

IMG_20220517_102312_517

IMG_20220517_102318_195

IMG_20220517_102314_990

IMG_20220517_102332_592

IMG_20220517_102344_092

IMG_20220517_102347_971

IMG_20220517_102320_721

You might like