លោកឧត្តមសេនីយ៍ត្រីបោន ប៊ិនមេបញ្ជាការកងរាជអាវុហត្ថខេត្ត
បបន្ទាយមានជ័យបានអញ្ជេីញជាអធិបតីភាពក្នុងពិធីបិទវគ្គហ្វឹកហ្វឺន “ការពារសន្តិសុខរក្សាសណ្តាប់ធ្នាប់ប្រចាំឆមាសទី១ឆ្នាំ២០២២” ដដែលមានរយៈពេល១ខែត្រូវបានបិទបញ្ចប់នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ពពិធីនេះធ្វេីឡេីងនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯកវ៉ាន់ លីហោមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលផែនហ្វឹកហ្វឺនបានឱ្យដឹងថា មេរៀនដែលយោធាចារ្យយកមកធ្វើការហ្វឹកហាត់មានដូចជា៖មេរៀនលំហាត់របៀបជួរទ័ពនិងមេរៀនការរក្សាសណ្ដាប់ធ្នាប់ក្នុងនោះមានដូចជា ៖ ការប្រើប្រាស់ដំបងខែលនិងអាវុធរក្សាសណ្ដាប់ធ្នាប់ដើម្បីការពារបាតុកម្ម ។ល។ បន្ថែមពីនោះគឺរៀនទ្រឹស្ដីស្ដីពីបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ ក្រមសីលធម៌សម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទនគរបាលជាតិនិងភ្នាក់ងារសន្តិសុខបោះឆ្នោតក្នុងដំណើរការបោះឆ្នោតនិងនីតិវិធីព្រហ្មទណ្ឌ។
នាឱកាសនោះលលោកឧត្តមសេនីយ៍ត្រីបោន ប៊ិនក៏បានថ្លែងនូវអំណរគុណដល់កងកម្លាំងជាសិក្ខាកាមដែលទទួលបានវគ្គហ្វឹកហ្វឺនយ៉ាងយកចិត្តទុកដាក់ប្រកបដោយឆន្ទៈរយៈពេលពេញ១ខែកន្លងមកនេះ។
លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុហត្ថខេត្តក៏បានបញ្ជាក់ទៀតថាក្នុងនាមកងកម្លាំងត្រូវប្តេជ្ញាការពារសន្តិសុខជូនជាតិមាតុភូមិ ការពារសណ្ឋាប់ធ្នាប់ជូនប្រជាពលរដ្ឋឲ្យបានល្អ។កងទ័ពត្រូវស្រឡាញ់នឹងយល់ចិត្តថ្លេីមគ្នា ដេីម្បីសម្រេចបាននូវកិច្ចការការពារសន្តិសុខជូនជាតិមានតុភូមិក្នុងស្មារតីជាកងកម្លាំងទាំងអស់ត្រូវប្តេជ្ញាធ្វេីឲ្យបាន។
លោកឧត្ដមសេនីយ៍ត្រីក៏បានបញ្ជាក់ថាភាពរឹងមាំរបស់កងកម្លាំង គគគឺកេីតចេញពីការរួបរួមគ្នាសាមគ្គីសហការគ្នាយយល់ពីតួនាទី-ភារកិច្ចរបស់ខ្លួនដោយមិនត្រូវយកតួនាទីក្នុងនាមជាមន្ត្រីយុត្តិធម៌ទៅប្រព្រឹត្តនូវអំពេីរដែលផ្ទុយនឹងច្បាប់នោះទេ។បេីមានមន្ត្រីយុត្តិធម៌ណាប្រព្រឹត្តខុសនឹងច្បាប់អអង្គភាពគឺមិនការពារឡេីយត្រូវអនុវត្តតាមនីតិវិធី ។
សសូមបញ្ជាក់ផងដែរថាក្នុងពិធីបិទវគ្គ”ការពារសន្តិសុខរក្សាសណ្តាប់ធ្នាប់ប្រចាំឆមាសទី១ឆ្នាំ២០២២”កក៏មានការសម្តែងនូវមេរៀនសំខាន់ៗចំនួន៤មេរៀនដូចជា ៖
១-ថ្នាក់កងអនុសេនាធំធ្វេីការរុញច្រានក្រុមបាតុករនិងការវាយលុករបស់ក្រុមបាតុករចាប់យកមេក្លោងបាតុករ ។
២-សសសម្ភារៈចាប់ជនបង្កមានកាំបិតនិងដំបង។
៣-អាវុធហត្ថជិះម៉ូតូដេញចាប់ជន
សង្ស័យ។
៤-បង្ហាញក្បាច់គុណផងដែរ៕





