ឯកឧត្តម ងួន រតនៈ អញ្ជើញជួបសំណេះសំណាលជាមួយបេក្ខជន ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំអាណត្តិទី៥.!

ព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ឯកឧត្តមងួន រតនៈសមាជិកគណៈកម្មាធិការកណ្ដាលគណបក្សនិងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត អញ្ជើញជួបសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំអាណត្តិទី៥របស់គណបក្សប្រជាជនកម្ពុជាតាមបណ្តាឃុំទាំង៩ក្នុងស្រុកសណ្តាន់ខេត្តកំពង់ធំ។

លោកអ៊ុត វណ្ណរ៉ាប្រធានគណបក្សប្រជាជនកម្ពុជាស្រុកសណ្តាន់ បានឡើងរាយការណ៍ពីស្ថានភាពរបស់ស្រុកហើយបេក្ខជនឈរឈ្មោះពេលនេះសុទ្ធតែបានខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋពិតប្រាកដ និងមានការពេញចិត្តពីប្រជាពលរដ្ឋ ។

ពិធីសំណេះសំណាលដ៏មានអត្ថន័យឯកឧត្តមងួន រតនៈបានថ្លែងអំណរគុណដល់បេក្ខជនទាំងអស់ដែលបានចូលរួមគាំទ្រ និងជួយជ្រុមជ្រេងគណបក្សប្រជាជនកម្ពុជា។ឯកឧត្តមបានក្រើនរំលឹក គ្រួសាររបស់គណបក្សប្រជាជនកម្ពុជាត្រូវតែបង្កើនកត្តាសាមគ្គីភាពឯកភាពផ្ទៃក្នុងរួមគ្នាជាកម្លាំងក្នុងការរក្សាភាពឈ្នះបន្តទៀត។លើសពីនេះទៀតឯកឧត្តមក៏ជំរុញឲ្យសមាជិកគណបក្សប្រជាជនកម្ពុជាទាំងអស់ជាសកម្មជនគណបក្សសូមខិតខំផ្សព្វផ្សាយអំពីគោលនយោបាយរបស់គណបក្សព្រមទាំងសមិទ្ធផលនានាដែលបានខិតខំកសាងដោយលំបាកជាពិសេសពាក់ព័ន្ធនឹងការខិតខំស្វែងរកវ៉ាក់សាំងចែកជូនប្រជាពលរដ្ឋគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ជួយប្រជាពលរដ្ឋក្រីក្រដែលជួបការលំបាកនៅក្នុងមូលដ្ឋាននិងគម្រោងចែកដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋខ្វះខាតដី ។

ជាចុងក្រោយឯកឧត្តមងួន រតនៈក៏បានអំពាវនាវដល់សមាជិកនិងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាសូមចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា សមាជិកម្នាក់ត្រូវក្លាយជាសន្លឹកឆ្នោតមួយសន្លឹកពិតប្រាកដការបោះឆ្នោតនេះគឺមានភាពត្រឹមត្រូវយុត្តិធម៌តម្លាភាពនិងមានការវាយតម្លៃទទួលស្គាល់ពីមជ្ឈដ្ឋានជាតិនិងអន្តរជាតិផងដែរ។FB_IMG_1652958345018

FB_IMG_1652958309489

FB_IMG_1652958319872

FB_IMG_1652958322243

FB_IMG_1652958312090

FB_IMG_1652958314896

FB_IMG_1652958327057

FB_IMG_1652958329913

You might like