ឯកឧត្តមវេង សាខុននិងលោកជំទាវម៉ក់ ស៊ីថាអញ្ជើញចុះឃោសនាក្នុងការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥នៅថ្ងៃទី៥ខែមិថុនាខាងមុខ.!

ថ្ងៃសៅរ៍៦រោចខែពិសាខឆ្នាំខាលចត្វាស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃទី២១ឆ្នាំ២០២២គឺជាថ្ងៃចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ដែលនឹងប្រារព្វនៅថ្ងៃទី៥ ខែមិថុនាខាងមុខ។ឃុំបួនគឺឃុំរអាង ឃុំទ្រាន ឃុំអំពិល និងឃុំគៀនជ្រៃ ក្នុងចំណោមឃុំទាំង១៥នៃស្រុកកំពង់សៀមខេត្តកំពង់ចាមបានចាប់ផ្តើមរៀបចំជួបប្រជុំគ្នាដោយជ្រើសរើសយកស្នាក់ការគណ:បក្សឃុំរអាងជាចំណុចដើមទីដែលមានសមាជិតចូលរួមចំនួន១២០០នាក់។ក្នុងពិធីដ៏មហោឡារិក អធិអធមជាប្រវត្តិសាស្រ្តនេះស្ថិតក្រោមការដឹកនាំផ្ទាល់ពីឯកឧត្តមវេង សាខុនប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះស្រុកកំពង់សៀមនិងស្រុកជើងព្រៃខេត្តកំពង់ចាមនិងស្រុកតំបែរខេត្តត្បូងឃ្មុំនិងលោកជំទាវម៉ក់ ស៊ីថាព្រមជាមួយឯកឧត្តមជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះស្រុកកំពង់សៀម ឯកឧត្តមប្រធាន-អនុប្រធានក្រុមការងារនិងសហការីចុះឃុំទាំងបួនលោកលោកស្រីសមាជិកក្រុមប្រឹក្សាស្រុកលោកអភិបាលស្រុកអាជ្ញាធរស្រុកឃុំនិងបងប្អូនជាសមាជិកបក្សយ៉ាងច្រើនកុះករ។

ឯកឧត្តមប្រធានក្រុមការងារបានយកស្នាក់ការគណបក្សឃុំរអាង ធ្វើជាចំណុចកណ្តាល ថ្លែងសារទៅកាន់បងប្អូនសមាជិកគណបក្សនៅក្នុងស្រុកទាំងបីគឺស្រុកតំបែរខេត្តត្បូងឃ្មុំ ស្រុកកំពង់ សៀម និងស្រុកជើងព្រៃខេត្តកំពង់ចាមអំពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាក្នុងការដឹននាំកសាងការពារនិងអភិវឌ្ឍប្រទេសជាតិ ជាពិសេសគោលនយោបាយឆ្ពោះទៅរកភាពជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនាខាងមុខ។ ឆ្លៀតយកឱកាសនេះ ឯកឧត្តមបានធ្វើការណែនាំបន្ថែមលើចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម ៖
១-ត្រូវចុះឃោសនាឲ្យបានគ្រប់ទីកន្លែងនិងនៅតាមគ្រប់ខ្នងផ្ទះ។
២-ត្រូវធ្វើការតាមដាន ពិនិត្យ និងវាយតម្លៃឲ្យបានស៊ីជម្រៅលើសកម្មភាព និងវោហារសាស្រ្តរបស់គណបក្សនយោបាយផ្សេងៗទៀត និងត្រូវវាយបក ឬតបតឲ្យបានទាន់ពេលវេលា។
៣-ត្រូវណែនាំសមាជិកបក្ស ទៅបោះឆ្នោតជូនគណ:បក្សប្រជាជនកម្ពុជា ណែនាំរបៀបគូសន្លឹងឆ្នោត លេខរៀងគណបក្ស ពេលម៉ោងដែលត្រូវទៅបោះឆ្នោត និងស្នាក់ការបោះឆ្នោត។
៤-អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវច្បាប់បោះឆ្នោត និងគោលការណ៍ណែនាំសំខាន់ៗរបស់គណកម្មការជាតិរៀបចំការបោះឆ្នោតផ្សេងៗទៀត។
៥-ហាមពិសារគ្រឿងស្រវឹងនៅពេលកំពុងធ្វើយុទ្ធនាការ និងជាពិសេសនៅថ្ងៃទី៤និងទី៥។
៦- ត្រូវត្រៀមឯកសារទាក់ទងការបោះឆ្នោតឲ្យបានគ្រប់គ្រាន់ មុនទៅបោះឆ្នោត។ ត្រូវត្រៀមមធ្យោបាយសម្រាប់ចាស់ជរា និងជនពិការ នាំយកគាត់ទៅស្នាក់ការបោះឆ្នោត។
៧-ត្រូវរក្សាសណ្តាប់ធ្នាប់សាធារណ:ពិសេសការធ្វើចរាចរឲ្យបានល្អ ចៀងវាងមានបាតុភាពអាក្រក់ពីមហាជន។ត្រូវរក្សាភាពថ្លៃថ្នូរ មានវិន័យ និងសីលធម៌ក្នុងនាមជាសមាជិកគណបក្ស ប្រជាជនកម្ពុជា។
៨-ប្រធានក្រុមការងារត្រូវត្រៀមមធ្យោបាយធ្វើដំណើរ ស្បៀង និងថ្នាំសង្កូវឲ្យបានគ្រប់គ្រាន់ជូនសមាជិកបក្សដែលអញ្ជើញចូលរួមហែរក្បួន។
៩-សមាជិកបក្សម្នាក់គឺជាសន្លឹកឆ្នោតមួយសន្លឹកបោះជូនគណបក្សប្រជាជនដើម្បីសន្តិភាពនិងការអភិវឌ្ឍ។

ចុងបញ្ចប់លោកបានលើកទឹកចិត្តនិងជូនពរឲ្យសមាជិកបក្សគ្រប់ៗរូបទទួលបានសុខភាពល្អសុវត្ថិភាពនិងទទួលបានជោគជ័យមកជូនគណបក្សយើង ក៏ដូចជាជូនខ្លួនយើងនិងគ្រួសារយើង”ជយោគណបក្សប្រជាជនកម្ពុជាជយោសន្តិភាពនិងការអភិវឌ្ឍ”។FB_IMG_1653090859782

FB_IMG_1653119439615

FB_IMG_1653119442632

FB_IMG_1653119445679

FB_IMG_1653119448249

FB_IMG_1653119458821

FB_IMG_1653119453428

You might like