ឯកឧត្តមឃួង ស្រេងនិងលោកជំទាវជា សុីណា ឃួងស្រេង បានដឹកនាំសមាជិកថ្នាក់រាជធានីភ្នំពេញ និងខណ្ឌព្រែកព្នៅចូលរួមយុទ្ធនាការឃោសនាបោះឆ្នោត​ក្រុមប្រឹក្សា​សសង្កាត់អាណត្តិទី៥.!

នៅព្រឹកថ្ងៃសៅរិ៍ ៦រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែ​ឧសភា ឆ្នាំ​២០២២ ឯកឧត្តម ឃួង ស្រេង សមាជិកកណ្តាលគណៈកម្មាធិការគណបក្សកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងលោកជំទាវ ជា សុីណា ឃួងស្រេង បានដឹកនាំសមាជិក សមាជិកថ្នាក់រាជធានីភ្នំពេញ និងខណ្ឌព្រែកព្នៅ ប្រមាណជាង៤ពាន់នាក់ ដេីម្បីចូលរួមយុទ្ធនាការឃោសនាបោះឆ្នោត​ ក្រុមប្រឹក្សា​សង្កាត់​ អាណត្តិទី៥​ ចាប់ផ្តេីមពីចំណុចបុរីភូមិសំរោង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រហូតទាំង៥សង្កាត់។

ថ្លែងក្នុងពិធីបេីកយុទ្ធនាការឃោសនាបោះឆ្នោតជ្រេីសរេីស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥នេះឯកឧត្តម បានមានប្រសាសន៍ថា​ សន្តិភាព ស្ថិរភាព និងរាល់សមិទ្ធផលដែលយើងសម្រេចបាននាពេលបច្ចុប្បន្ននេះ គឺបានមកពីការយកអាយុជីវិតធ្វើជាដើមទុន របស់សម្តេចតេជោ​ ហ៊ុន​ សែន​ ប្រធានគណបក្សប្រជាជន​កម្ពុជា​ ព្រមទាំងបានធ្វើពលីកម្មដ៏ធំធេង និងមានការចូលរួមមិនអាចកាត់ថ្លៃបានរបស់បងប្អូនយុទ្ធជន យុទ្ធនារី ជនរួមជាតិយើងរាប់លាននាក់ដើម្បីជាតិ មាតុភូមិ ។

ឯកឧត្តមបានបញ្ជាក់ទៀតថា ជោគជ័យនៃការអនុវត្តនយោបាយឈ្នះឈ្នះរបស់ សម្ដេចអគ្គមហាសេនាបតី​ តេជោ​ ហ៊ុន សែន ប្រធានគណបក្សប្រជាជន​កម្ពុជា​ បានធ្វើឱ្យពួកប្រល័យពូជសាសន៍​ ប៉ុល ពត ត្រូវបានដួលរលំទាំងស្រុង ទាំងអង្គការចាត់តាំងនយោបាយ​ ទាំងអង្គការចាត់តាំងយោធាធ្វើឲ្យប្រទេសជាតិទាំងមូលទទួលបាននូវសន្តិភាពពេញលេញ មានឯកភាពជាតិទាំងស្រុងចាប់តាំងពីចុងឆ្នាំ១៩៩៨មក ។

ឯកឧត្តមបានអំពាវនាវ​ដល់ពលរដ្ឋ​ទាំងអស់បន្តខិតខំការពារថែរក្សាសន្តិភាព និងសមិទ្ធផលដ៏ថ្លៃថ្លាដែលបានមកដោយលំបាក ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា​ ឱ្យបានគង់វង្សជារៀងរហូត ដោយមិនអនុញ្ញាតឱ្យមជ្ឈដ្ឋានណាមួយមកបំផ្លាញទៅវិញបានឡើយ ។

ឯកឧត្តមឃួង ស្រេង សមាជិកកណ្តាលគណៈកម្មាធិការគណបក្សកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញបានបន្តអំពាវនាវដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត​ សូមទៅចូលរួមបោះឆ្នោតជ្រេីសរេីស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥​ ឱ្យបានគ្រប់ៗគ្នា ពិសេសបន្តឆ្ពោះទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនៅឆ្នាំ២០២៣នាពេលខាងមុខផងដែរ៕FB_IMG_1653135987992 FB_IMG_1653135984806 FB_IMG_1653136005961 FB_IMG_1653135999889 FB_IMG_1653135992799

You might like