ពិធីប្រជុំបូកសរុបសភាពការណ៍លទ្ធផលការអនុវត្តការងារនគរបាល និងសហគមន៍ប្រចាំខែឧសភា ឆមាសទី១ និងលើកទិសដៅបន្តនិងផ្សព្វផ្សាយផែនការការពារការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥.!

ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០២២លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញដឹកនាំ ប្រជុំបូកសរុបសភាពការណ៍ លទ្ធផលការអនុវត្តន៍ការងារនគរបាល និងសហគមន៍ ប្រចាំខែឧសភា ឆមាសទី១ និងលើកទិសដៅបន្ត និងផ្សព្វផ្សាយផែនការការពារការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ របស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងផ្សព្វផ្សាយសាទរសេចក្ដីជម្រាបជូនលេខ០៣២ របស់អគ្គស្នងការនគរបាលជាតិ ដោយមានការចូលរួម លោក លោកស្រីស្នងការរង លោកនាយការិយាល័យ លោកមេបញ្ជាការ វរសេនាតូចនគរបាល ការពារព្រំដែនគោកលេខ ៦១៥ និង៦១៧ លោកអធិការ នគរបាលក្រុង-ស្រុកទាំង៧ លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទាំង១៦ប៉ុស្តិ៍ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង ៦៤ប៉ុស្តិ៍ ។
ឧត្តមសេនីយ៍ស្នងការ បានកោតសរសើរចំពោះ មន្ត្រីនៅតាមបណ្ដាអង្គភាពទាំងអស់ ចំណុះស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ បម្រើសេវាសាធារណៈ ក្នុងការ ថែរក្សា សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ បានយ៉ាងល្អប្រសើរ ។
ឧត្តមសេនីយ៍ស្នងការ បានមានប្រសាសន៍បន្ថែម ឲ្យមន្ត្រីទាំងអស់ បន្តការយកចិត្តទុកដាក់បង្កើនវិធានការបង្ការ ល្បាតពួនស្ទាក់ ពង្រឹងសាមគ្គីភាពផ្ទៃ ពង្រឹងការការពារ ថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជំរុញការផ្សព្វផ្សាយបន្ថែមដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស ទាក់ទងទៅនឹងច្បាប់ចរាចរណ៍ផ្លូវគោក ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ទាំង ០៧ចំណុច ផលប៉ះពាល់នៃប្រើប្រាស់ ឬជួញដូរគ្រឿងញៀន បង្ការសង្គ្រោះពន្លត់អគ្គីភ័យ បន្តបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់នានា នៅក្នុងភូមិសាស្ត្រ ដែលខ្លួនទទួលខុសត្រូវ ការពង្រឹងសមត្ថភាពកម្លាំងប្រជាការពារ នៅតាមមូលដ្ឋាន ពិសេស ត្រៀមលក្ខណៈសម្បត្តិ ក្នុងការការពារ ថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍ ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នាពេលខាងមុខនេះ ៕FB_IMG_1653647806708 FB_IMG_1653647758759 FB_IMG_1653647793689 FB_IMG_1653647788314 FB_IMG_1653647780834 FB_IMG_1653647778046

You might like