ឯកឧត្តមឡូយ សុផាតអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្ស៩៥រូបក្នុងឃុំអូររៃស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង..!

នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តម ឡូយ សុផាត តំណាងរាស្រ្តមណ្ឌលខេត្តស្ទឹងត្រែង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តស្ទឹងត្រែងបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន៩៥រូប ចំណុះគណៈកម្មាធិការគណបក្សឃុំអូររៃ និងសំណេះសំណាលជាមួយសកម្មជនគណបក្សប្រជាជនកម្ពុជាឃុំអូរៃ ក្នុងកំឡុងពេលយុទ្ធនាការឃោសនារកសម្លេងឆ្នោតសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ស្ថិតនៅឃុំអូររៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដែលមានសមាសភាពចូលរួមសរុប ៥០០នាក់ ។

លោក សួន ផុន អនុប្រធានបក្សស្រុក និងជាប្រធានគណៈចាត់តាំងបក្សស្រុក បានឡើងអានសេចក្តីសម្រេចស្តីពី ការយល់ព្រមបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន៩៥រូបចំណុះគណៈកម្មាធិការបក្សឃុំអូររៃ។

ឯកឧត្តម ឡូយ សុផាត បានប្រគល់សេចក្តីសម្រេចជូនសកម្មជនគណបក្សប្រជាជនកម្ពុជា ផងដែរ។ ឯកឧត្តម ក៏បានធ្វើការផ្តាំផ្ញើរការសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំកំពូលនៃគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស ដែលបានធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ ដោយសម្រេចបានសមិទ្ធផលធំៗ រហូតមកដល់ពេលនេះ គួរជាទីមោទនៈ ក្រោមដំបូលសន្តិភាពពេញលេញ។

ឯកឧត្តមក៏បានសង្កត់ធ្ងន់អំពីសារ:សំខាន់ នៃតម្លៃសន្តិភាពដែលកែប្រែជីវភាពរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍប្រកបដោយចីរភាព និងបានស្នើឲ្យគ្រប់គ្នាត្រូវរួមគ្នាថែរក្សាឲ្យបាននូវសុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាដែលមជ្ឈដ្ឋានជាតិ និងអន្តរជាតិតែងបានសាទរ និងកោតសរសើរខ្ពស់។

ឯកឧត្តម ក៏បានស្នើឲ្យបេក្ខជនក្រុមប្រឹក្សាឃុំទាំងអស់ ខិតខំបម្រើប្រជាពលរដ្ឋឲ្យបានកាន់តែសកម្ម និងល្អប្រសើរថែមទៀត សម្រាប់ភាពសុខសាន្ត និងភាពរីកចម្រើនក្នុងមូលដ្ឋានរបស់ខ្លួន និងបានស្នើឲ្យមានការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខគឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែមានការរីកចម្រើន និងសម្បូររុងរឿងថែមទៀត។FB_IMG_1653902972627 FB_IMG_1653902975456 FB_IMG_1653902978737 FB_IMG_1653903075748 FB_IMG_1653902988098 FB_IMG_1653903001551 FB_IMG_1653903043435

You might like