ឯកឧត្តមចាន់ ស៊ីណាត រដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម បានទទួលនៅការចាត់តាំងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបានអញ្ជើញចូលរួមការប្រជុំត្រួតពិនិត្យលើវឌ្ឍនៈភាពនៃគម្រោងអភិវឌ្ឍន៍ស្ទឹងក្រាំងពន្លៃ.!

ថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២នេះ ដោយបានទទួលនៅការចាត់តាំងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម លឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម និងជានាយក PMU-ADB and WB MOWRAM និងសហការីជាតិនិងអន្តរជាតិ លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ លោកអភិបាលនៃគណៈអភិបាលស្រុកពញាឮ ខេត្តកណ្តាល លោក លោកស្រីមេឃុំ និងមេភូមិពាក់ព័ន្ធទាំងអស់ និងក្រុមហ៊ុនរាជនីហ្លុងវែក បានអញ្ជើញចូលរួមការប្រជុំត្រួតពិនិត្យលើវឌ្ឍនៈភាពនៃគម្រោងអភិវឌ្ឍន៍ស្ទឹងក្រាំងពន្លៃ ដែលលាតសន្ធឹងពីតំបន់អមលាំងខេត្តកំពង់ឆ្នាំង តំបន់ថ្ពងខេត្តកំពង់ស្ពឺ មកដល់តំបន់វិហារលួង និងកំពង់លួង នៃស្រុកពញាឮ ខេត្តកណ្តាល ដែលជាកិច្ចសហប្រតិបត្តិការរវាងក្រសួងធនធានទឹក និងឧតុនិយម និងធនាគារវីនិយោគលើវិស័យហេដ្ឋារចនាស័ម្ពន្ធនៅអាស៊ី AIIB។ ការប្រជុំនេះបានប្រព្រឹតទៅជាលក្ខណៈ Semi-Video Conference នៅសាលប្រជុំរំដួល ទីស្តីការក្រសួងធនធានទឹក និងឧតុនិយម។

ឯកឧត្តម លឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញាតឲ្យ AIIB និងដោយបានទទួលការគាំទ្រសហការយ៉ាងពេញទំហឹងពីសំណាក់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ MEF ធ្វើទំនើបកម្មវិស្វកម្មលើប្រព័ន្ធធារាសាស្រ្តពហុបំណងក្រាំងពន្លៃ ទាំងអស់ដើម្បីធានាឲ្យខាងតែបានលើសន្តិសុខទឹកក្នុងគ្រប់វិស័យ កាត់បន្ថយជាអតិបរមានូវគ្រោះទឹកជំនន់ដោយទឹកភ្លៀង និងដោយជំនន់ដែលបង្កឡើងដោយទឹកទន្លេ។

ដោយអនុឡោមតាមក្រឹត្យច្បាប់ជាធរមាន និងដោយបានទទួលនូវបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើការណែនាំជាបន្ទាន់ឲ្យអាជ្ញាធរថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់របស់ខេត្តទាងបីខាងលើនេះ និងក្រុមហ៊ុនពាក់ព័ន្ធទាំងអស់បញ្ឈប់ជាបន្ទាន់នូវការចាក់ដីលុបទាំងឡាយក្នុងស្ទឹងក្រាំងពន្លៃ និងការដាក់ថ្មធំតូចលុបមុខទឹកស្ទឹងក្រាំងពន្លៃ និងឲ្យធ្វើការកែលម្អឡើងវិញឲ្យបានដូចដើមលើទង្វើដែលបានប្រព្រឹត្តក្នុងខណៈកន្លងមក ៕FB_IMG_1654147719631 FB_IMG_1654147722179 FB_IMG_1654147747060 FB_IMG_1654147755397 FB_IMG_1654147738967 FB_IMG_1654147726316

You might like