រសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម អ៊ូច ភា ប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកត្រាំកក់ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំអង្គតាសោម បានអញ្ជើញចុះជួបសំណេះសំណាលជាមួយ បងប្អូនប្រជាពលរដ្ឋចំនួន២ភូមិ សរុប ១៤៨នាក់ មាន៖
១.ភូមិត្រពាំងខ្លូត
២.ភូមិឣង្គតាសោម ស្ថិតក្នុងឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។
ឯកឧត្តម ក៏បានលើកឡើងអំពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដើម្បីការប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺកូវីដ-១៩ ពិសេសសមិទ្ធផលធំៗ ដែលរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា សម្រេចបានរហូតមកដល់ពេលនេះ ដែលបានធ្វើឲ្យប្រទេសជាតិ មានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យគួរជាទីមោទនៈ ក្រោមដំបូលសន្តិភាពពេញលេញ និងបានសង្កត់ធ្ងន់អំពីសារសំខាន់ និងតម្លៃសន្តិភាពសម្រាប់ជីវភាពរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍប្រកបដោយចីរភាពនៃកម្ពុជា និងបានស្នើឱ្យគ្រប់គ្នា ត្រូវរួមគ្នាថែរក្សាឲ្យបាននូវសុខសន្តិភាព ក្រោមការដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលមជ្ឈដ្ឋានជាតិ និងអន្តរជាតិតែងបានសាទរ និងកោតសរសើរខ្ពស់ គឺ មានសម្តេចតេជោ នាយករដ្ឋមន្ត្រី គឺមានសន្តិភាព និងការអភិវឌ្ឍន៍៕

