ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិអភិបាលខេត្តកំពង់ឆ្នាំង ដឹកនាំក្រុមការងារប្រជុំរៀបចំ ផែនការអនុវត្តតាមអនុក្រឹត្យស្តីពីការកាត់ឆ្វៀលដីតំបន់៣និងគម្រោងរៀបចំដីសម្បទានសង្គមកិច្ចនៅក្នុងស្រុកសាមគ្គីមានជ័យ.!

ពង់ឆ្នាំងៈយោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលនិងអនុវត្តន៍អនុសាសន៍របស់សម្តេចតេជោ ហុ៊ន សែន នាយករដ្ឋមន្រ្តី នៅព្រះរាជាណាចក្រកម្ពុជានាថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២២នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងបានដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារជំនាញ រៀបចំផែនការអនុវត្តអនុក្រឹត្យស្តីពីការកាត់ឆ្វៀលដីតំបន់៣នៅតាមភូមិសាស្រ្តបណ្តោយផ្លូវជាតិលេខ៥និងឃុំពាមឆ្កោកស្រុកជលគិរីឃុំសំរោងសែននិងឃុំផ្លូវទូកស្រុកកំពង់លែងខេត្តកំពង់ឆ្នាំងនិងគម្រោងរៀបចំដីសម្បទានសង្គមកិច្ចនៅស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង។
លោកលី សុភាប្រធាមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិរយោដីខេត្តកំពង់ឆ្នាំង បានធ្វើបទបង្ហាញអំពីស្ថានភាពជាក់ស្តែងនៅតាមតំបន់នីមួយៗដែលត្រូវកាត់ឆ្វៀលដែលជាទីតាំងភូមិថានចាស់ ដូចជា ភូមិសំរោងសែន និងភូមិប៉ប្រកនិងកែសម្រួលផ្ទៃដីចេញពីតំបន់៣ ចូលមកតំបន់២មាននៅឃុំសំរោងសែននិងឃុំផ្លូវទូក ។

ជាមួយនេះរដ្ឋបាលខេត្តបានចុះកំណត់អត្តសញ្ញាណទីតាំងដីលំនៅឋានរបស់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវជាតិលេខ៥មានស្រុកបរិបូរណ៍ ស្រុករលាប្អៀរស្រុកកំពង់ត្រឡាចក្រុងកំពង់
ឆ្នាំងធ្វើការកែសម្រួលពីតំបន់២ទៅជាតំបន់១ និងចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ។

ចំពោះគម្រោងរៀបចំអភិវឌ្ឍន៍ដីសម្ប
ទានសង្គមកិច្ចជូនអតីតកងកម្លាំងប្រដាប់អាវុធនិងគ្រួសារនៅភូមិអូការខុបឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យគឺក្រុមការងារបានធ្វើការរៀបចំប្លង់គោលជាបន្តបន្ទាប់ហើយ សម្រាប់គ្រួសារអតីតកងកម្លាំងប្រដាប់អាវុធ ដោយគ្រោងនឹងផ្តល់ជូន ដីលំនៅដ្ឋាន និង ដីកសិកម្ម ដែលមានហេដ្ឋារចនាសម្ព័ន្ធ រដ្ឋបាលមូលដ្ឋាន សមស្របនឹងតំបន់អភិវឌ្ឍន៍ ។

មានប្រសាសន៍នៅក្នុងឱកាសនោះឯកឧត្តមស៊ុន សុវណ្ណារិទ្ធិបានមានប្រសាសន៍ថាៈ ដើម្បីធានាឱ្យការផែនការអនុវត្តន៍អនុក្រឹត្យស្តីពីការកាត់ឆ្វៀលតំបន់បីខេត្តកំពង់ឆ្នាំងនិងគម្រោងរៀបចំដីសម្បទានសង្គមកិច្ច នៅស្រុកសាមគ្គីមានជ័យ បានដំណើរការរលូនក្រុមការងារនិង ក្រុមបច្ចេកទេស ទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ ដោយទទួលម្ចាស់ការ ប្រកបដោយតម្លាភាពនិងទទួលខុសត្រូវដោយអនុវត្តតួនាទីភារកិច្ចឱ្យបានម៉ឺងម៉ាត់បំផុត។

ឯកឧត្តម ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍បន្តទៀតថាៈរាល់ពេលអនុវត្តការងារមន្រ្តីដែលជាក្រុមការងារទាំងអស់ត្រូវតែបង្ហាញភាពស្មោះត្រង់បង្ហាញពីឆន្ទៈពិតប្រាកដ អនុវត្តប្រកបដោយតម្លាភាពប្រសិទ្ធភាពខ្ពស់ក្នុងការកាត់ឆ្វៀលដីតំបន់បីនេះ ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានពិតប្រាកដ ។

ក្រុមការងារទាំងអស់ត្រូវតែចាប់ផ្តើមបំពេញការងារនេះឱ្យបានឆាប់រហ័សជូនប្រជាពលរដ្ឋដែលរស់នៅទីតាំងភូមិសាស្រ្តចាស់ដាច់ខាតត្រូវតែទទួលបានដីស្របច្បាប់ ពីការអនុវត្តន៍អនុក្រឹត្យស្តីពីការកាត់ឆ្វៀលតំបន់បីតាមអនុក្រឹត្យនិងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តី ។

ចំពោះគម្រោងរៀបចំអភិវឌ្ឍន៍ដីសម្បទានសង្គមកិច្ចជូនអតីតកងកម្លាំងប្រដាប់អាវុធ និង គ្រួសារត្រូវបន្តអនុវត្តឱ្យមានប្រសិទ្ធភាព ខ្ពស់ ចំពោះការផ្តល់ដីសម្បទានសង្គមកិច្ចដោយតម្លាភាព៕FB_IMG_1655207785012 FB_IMG_1655207787899

You might like