នៅមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២២ឯកឧត្តមផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការ ក្រសួងបរិស្ថានបានធ្វើការផ្សព្វផ្សាយអំពីដំណើរការវាយតម្លៃ និងទទួលស្គាល់អង្គភាពគំរូក្នុងវិស័យបរិស្ថាន។ វេទិកានេះបានរៀបចំឡើងក្នុងគោលបំណងលើកទឹកចិត្តដល់គ្រប់អង្គភាព មន្ទីរបរិស្ថានតំបន់ការពារធម្មជាតិ និងសហគមន៍តំបន់ការពារធម្មជាតិ អំពីដំណើរការ និងនីតិវិធីនៃការវាយតម្លៃនិងទទួលស្គាល់អង្គភាពគំរូក្នុងវិស័យបរិស្ថាននិងផែនការសកម្មភាព និងក្របខណ្ឌពេលវេលាសម្រាប់អនុវត្តដំណើរការវាយតម្លៃ និងទទួលស្គាល់អង្គភាពគំរូក្នុងវិស័យបរិស្ថានឆ្នាំ២០២២ និងណែនាំអំពីរបៀបបំពេញឯកសារ និងលក្ខខណ្ឌតម្រូវដើម្បីបំពេញឯកសារដាក់ពាក្យ និងចូលរួមក្នុងការវាយតម្លៃអង្គភាពគំរូឆ្នាំ២០២២ ពីថ្ងៃទី១ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ។
ក្នុងឱកាសនោះដែរ ឯកឧត្តមបានណែនាំដល់មន្ទីរអំពីការអនុវត្តការងាររវាងរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងការអនុវត្តរដ្ឋបាលទំនើបការ
គ្រប់គ្រងសំណល់រឹងទីប្រជុំជនការអភិរក្សជីវចម្រុះក្នុងខេត្តការរស់នៅដោយចីរភាពការគាំទ្រដល់សហគមន៍តំបន់ការពារធម្មជាតិនិងការរក្សាសាមគ្គីភាពផ្ទៃក្នុងរបស់អង្គភាព។

