ឯកឧត្តមកាយ សំរួមប្រធានក្រុមប្រឹក្សាខេត្តកោះកុងបានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៣៧ អាណត្តិទី៣របស់ក្រុមប្រឹក្សាខេត្តកោះកុង.!

នាព្រឹកថ្ងៃព្រហស្បតិ៍ទី១៦ខែមិថុនា ឆ្នាំ២០២២នេះឯកឧត្តមកាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុងបានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៣៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុងកិច្ចប្រជុំផ្តោតលើរបៀបវារៈ
១-ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៣៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង
២-របាយការណ៍ ស្ដីពីសកម្មភាពការងាររបស់គណៈអភិបាលខេត្តកោះកុង គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២
៣-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ ស្ដីពីការអនុវត្តន៍ការងាររបស់រដ្ឋបាលខេត្តកោះកុង ប្រចាំខែឧសភា ឆ្នាំ២០២២
៤-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងដីកា ស្តីពីការកំណត់ប្រតិទិន និងទីកន្លែងសម្រាប់កិច្ច ប្រជុំសាមញ្ញ ឆ្នាំទី៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង
៥-បាយការណ៍ ស្តីពីលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២២ របស់គណៈកម្មាធិការនានា របស់ក្រុមប្រឹក្សាខេត្តកោះកុង ៖
-គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារខេត្ត
-គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស
-គណៈកម្មាធិការលទ្ធកម្ម-គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្ត
៦-របាយការណ៍ ស្តីពីលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២២ និងទិសដៅបន្តរបស់ការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង
៧-បញ្ហាផ្សេងៗ៕FB_IMG_1655353956594 FB_IMG_1655353959015 FB_IMG_1655353947428 FB_IMG_1655353939782 FB_IMG_1655353934335 FB_IMG_1655353928756 FB_IMG_1655353914730 FB_IMG_1655353907821 FB_IMG_1655353904959 FB_IMG_1655353901984

You might like