រសៀលថ្ងៃព្រហស្បត្តិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០២២នេះឯកឧត្ដម ម៉ៅ ធនិន អភិបាលនៃគណ:អភិបាលខេត្តកំពត និងឯកឧត្ដមជឹង ផល្លាប្រធានក្រុមប្រឹក្សាខេត្តកំពតបន្ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ នៅវេទិកាជួបប្រជាពលរដ្ឋក្នុងសាលាខេត្តកំពត។
ក្នុងនោះក៏មានការអញ្ញើញចូលរួមពី ឯកឧត្ដម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្តលោក លោកស្រី អភិបាលរងខេត្ត និងបណ្ដាមន្ទីរអង្គភាពពាក់ព័ន្ធ។
ឯកឧត្ដមបានកំពុងតែបន្តចូលរួមរកការសម្របសម្រួលនិងដោះស្រាយនូវបញ្ហាប្រឈមផ្សេងៗគ្នា របស់ពលរដ្ឋ ក៏ដូចជាទទួលយកការសំណូមពរដែលប្រជាពលរដ្ឋបានលើកឡើងមកធ្វើការដោះស្រាយរួមគ្នា ជូនពលរដ្ឋដែលមកពីបណ្ដាស្រុកក្រុង ក្នុងខេត្តជាច្រើនករណីទៀត៕

