រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបលោកស្រី Preeti Sinha លេខាធិការប្រតិបត្តិនៃមូលនិធិអភិវឌ្ឍន៍មូលធន..

នាព្រឹកថ្ងៃទី១៩ខែសីហាឆ្នាំ២០២២ឯកឧត្តមសាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថានបានទទួលជួបលោកស្រី Preeti Sinha លេខាធិការប្រតិបត្តិនៃ មូលនិធិអភិវឌ្ឍន៍មូលធនអង្គការសហប្រជាជាតិ (United Nations Capital Development Fund – UNCDF) និងសហការី ដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងហិរញ្ញប្បទានបៃតង និងការអភិវឌ្ឍដោយចីរភាព។

នៅក្នុងជំនួបនេះឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីសារៈសំខាន់នៃហិរញ្ញប្បទានបៃតង ហិរញ្ញប្បទានប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍសេដ្ឋកិច្ចបៃតង សម្រាប់ពេលបច្ចុប្បន្ន និងទៅអនាគត នៅក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ជាការឆ្លើយតប លោកស្រី Preeti Sinha បានកោតសរសើចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងបរិស្ថាន ក្នុងកិច្ចដំណើរការអភិវឌ្ឍប្រកបដោយចីរភាព ហើយ UNCDF ត្រៀមខ្លួនជានិច្ចក្នុងការពង្រឹងកិច្ចសហការជាមួយក្រសួងបរិស្ថាន វិស័យឯកជននិងធនាគារ នៅក្នុងការផ្ដល់ហិរញ្ញប្បទានចម្រុះ (Blended Finance) ក្នុងការអភិវឌ្ឍកម្ពុជា នាពេលអនាគត។IMG_20220820_110932_738 IMG_20220820_110938_168 IMG_20220820_110935_551 IMG_20220820_110946_154 IMG_20220820_110941_160

You might like