ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្ដ្រី រដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ និងជាសហប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃកប្បាស ខេត្តតាកែវ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី “សំណេះសំណាលបើកកម្មវិធីពិនិត្យ និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋចំនួន១៩២៤នាក់នៅក្នុងស្រុកព្រៃកប្បាសដោយឥតគិតថ្លៃរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA)” នាព្រឹកថ្ងៃសៅរ៍ ៨រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ នៅវិទ្យាល័យសមរលាវ ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីលោកវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណ្ណា និងក្រុមការងារ ឯកឧត្តម មូល វិចិត្រ អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ អភិបាលនៃគណៈអភិបាលស្រុកព្រៃកប្បាស ឯកឧត្តមប្រធាន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង៧ ក្នុងស្រុកព្រៃកប្បាស ប្រធាន អនុប្រធាន ក្រុមប្រឹក្សាឃុំគ្រប់ឃុំ មេភូមិ អនុភូមិ កងកម្លាំងប្រដាប់អាវុធ ប្រជាការពារ គ្រូពេទ្យ លោកគ្រូ អ្នកគ្រូ ក្រុមគ្រូពេទ្យសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) ចំនួន៣២០នាក់ រួមទាំងតំណាងក្រុមហ៊ុនLG ក្រុមហ៊ុនព្រីសន៍ ក្រុមការងារយុវជន ក១៨ សមាគមមិត្តយើង សហភាពសហព័ន្ធយុវជនកម្ពុជា និងប្រជាពលរដ្ឋដែលមកទទួលការពិនិត្យ និងព្យាបាលជម្ងឺ។

