នៅថ្ងៃអាទិត្យ ៩រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ខែសីហាឆ្នាំ២០២២នេះ នៅក្នុងបរិវេណវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យបានរៀបចំពីធីសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយមនុស្សអនុសាខាកាកបាទ
ក្រហមកម្ពុជា ខណ្ឌមានជ័យ ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង សរុបចំនួន ៧០គ្រួសារ ដែលមកពី៧សង្កាត់ ក្នុងខណ្ឌមានជ័យ ក្រោមអធិបតីភាព លោក ហែម ដារិទ្ធិ អភិបាល នៃគណៈភិបាលខណ្ឌមានជ័យ និងមានការអញ្ជើញចូលរួមពីសំណាក់ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និងជាប្រធានគណៈកម្មការអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ លោក ឡុង ង៉ែត អភិបាលរង ខណ្ឌមានជ័យ និងមានការនិមន្តចូលរួមពី ព្រះបវបញ្ញាញាណ ថៃ ប៊ុនធឿន ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះចៅអធិការវត្តចង្រ្កានតាព្រហ្មស្ទឹងមានជ័យ សមាជិកសមាជិកាអនុសាខាកាកបាទ
ក្រហម ខណ្ឌមានជ័យ លោក លោកស្រី នាយក នាយករងរដ្ឋបាលខណ្ឌ លោក លោកស្រី ប្រធានការិល័យចំណុះទាំង១១ លោកចៅសង្កាត់ទាំង៧ ។
ជាកិច្ចចាប់ផ្តើមលោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និងជាប្រធានគណៈកម្មការអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ បានធ្វើសេចក្តីរាយការណ៍ដោយសង្ខេបអំពីវឌ្ឍនភាព នៃការផ្តល់អំណោយមនុស្សធម៌ របស់អនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ ២អាណត្តិ កន្លងមកនេះ បានចំនួន ២៥០លើក ស្មើនឹង ១០,៤០៥ គ្រួសារ សរុបអង្ករ ២៦០,១២៥ តោន និង ថវិកា ២០៨,១០០,០០០ រៀល រួមទាំងសំភារៈ ឧបភោគ ឧបភោគ ផ្សេងៗជាច្រើនទៀត។
បន្ទាប់ពីបានស្តាប់នូវរបាយការណ៍រួចមក លោក ហែម ដារិទ្ធិ អភិបាល នៃគណៈភិបាលខណ្ឌមានជ័យ ក៍បានធ្វើការកោតសរសើរដល់សកម្មភាពមនុស្សធម៌របស់អនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ ដែលបានផ្តល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតកន្លងមក និង បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី ឯកឧត្តម ឃួង ស្រេង ប្រធាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចប្រធានតែងតែបានគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោល “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល“ ។ ជាមួយគ្នានេះ លោកអភិបាល ក៏សូមឱ្យគ្រួសារទាំងអស់មេត្តាខិតខំថែរក្សាសុខភាពដោយប្រកាន់ភ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងចូលរួមអនុវត្តវិធានការបង្ការ និងការពារខ្លួនពីជំងឺកូវីដ-១៩
និងជំងឺអុតស្វា តាមការណែនាំរបស់ក្រសួងសុខាភិបាល ។
អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង១គ្រួសារៗរួមមាន៖
– អង្ករ ១បាវ = ២៥ គីឡូក្រាម , ទឹកត្រី ឬទឹកស៊ីអ៉ីវ ១យួរ , មី ១កេស , ទឹកសុទ្ធ ១កេស , ម៉ាស់ ១ប្រអប់ , ជែលលាងដៃ ១ដប និងថវិកា ៩ម៉ឺនរៀល ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃផងដែរ ៕

