កិច្ចប្រជុំស្តីពីការពង្រឹងបង្ការទប់ស្កាត់និងបង្ក្រាបនៅតាមតំបន់ព្រំដែនត្បូងឃ្មុំ

នៅថ្ងៃចន្ទទី២៤ខែសីហាឆ្នាំ២០២២
លោកឧត្តមសេនីយ៍ត្រីម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំបានអញ្ជើញដឹកនាំកិច្ចប្រជុំ “ពង្រឹងការងារ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស នៅតាមតំបន់ព្រំដែននៅទីបញ្ជាការដ្ឋានវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៦១៧ ការចូលរួមពីលោកលោកស្រីស្នងការរង លោកមេបញ្ជាការ មេបញ្ជាការរង នាយ-នាយរងផ្នែក លោកនាយ-នាយរងប៉ុស្តិ៍នគរបាលការពារព្រំដែនគោក នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៦១៧លោកអធិការ អធិការរង លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលជាប់ព្រំដែន នៃស្រុកមេមត់សរុបចំនួន ១០៥នាក់។

នាក្នុងឱកាសនេះលោកឧត្តមសេនីយ៍ត្រីស្នងការនគបាលខេត្តបានមានប្រសាសន៍លើកឡើងស្តីអំពីការគ្រប់គ្រងបទល្មើសពហ្មទណ្ឌនិងបទល្មើសគ្រឿងញៀនការជួញដូរមនុស្សឆ្លងដែនខុសច្បាប់និងការគ្រប់គ្រងមុខសញ្ញារាល់បញ្ហាក្មេងទំនើងធ្វើយ៉ាងណាកងកម្លាំងត្រៀមលក្ខណ:ដាក់វេនប្រចាំបញ្ជា២៤ម៉ោងលើ២៤ម់ោងនៅតាមខ្សែបន្ទាត់ព្រំដែន។ ទន្ទឹមពេលនេះមន្ត្រីនគរបាលទាំងអស់ត្រូវចេះសាមគ្គីភាព សហការគ្នា និងផ្ដល់ព័ត៌មានឱ្យគ្នាទៅវិញទៅមកដើម្បីឲ្យកាន់តែល្អប្រសើរនូវរាល់បំពេញភារកិច្ច របស់ខ្លួនឲ្យបានខ្ជាប់ខ្ជួនជាពិសេសមន្ត្រីនគរបាលចំណុះ វរសេនាតូចការពារព្រំដែនគោកលេខ៦១៧ ។

បន្ទាប់ពីកិច្ចសំណេះសំណាលដល់កងកម្លាំងលោកឧត្តមសេនីយ៍ត្រីស្នងការខេត្តក៏បានធ្វើការចែកពូជគ្រាប់ត្នោតសរុបចំនួន១០.០០០គ្រាប់ សម្រាប់ប្រគល់ជូនដល់លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែនទាំង៨ប៉ុស្តិ៍ដែលចំណុះ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៦១៧ ដើម្បីយកទៅដាំតាមបណ្តាអង្គភាពរបស់ខ្លួនផងដែរ ៕FB_IMG_1661329412557 FB_IMG_1661329416282 FB_IMG_1661329389535 FB_IMG_1661329398544 FB_IMG_1661329393238

You might like