ថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួង បរិស្ថានអញ្ជើញដាំដើមឈើ និងសួរសុខទុក្ខ កងកម្លាំងបញ្ជាការដ្ឋានអង្គរក្ស ដែលកំពុងឈរជើងរៀបចំដាំកូនឈើនៅតំបន់ភ្នំតាម៉ៅ…

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២ បានដឹកនាំថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក្រសួងបរិស្ថាន ចុះសួរសុខទុក្ខ កងកម្លាំងនៃបញ្ជាការដ្ឋានអង្គរក្ស ដែលកំពុងឈរជើងប្រចាំការនៅទីតាំងផ្ទាល់ ដើម្បីរៀបចំដាំកូនឈើនៅតំបន់ភ្នំតាម៉ៅ យ៉ាងសកម្ម ក្នុងស្រុកបាទី ខេត្តតាកែវ ស្របតាមអនុសាសន៍ណែនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក្រសួងបរិស្ថាន ក៏បានអញ្ជើញ ដាំកូនឈើប្រណិត នៅក្នុងតំបន់ភ្នំតាម៉ៅនេះផងដែរ។

សូមបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជា បានចេញប្រកាសជាផ្លូវការ បង្កើតឧទ្យានសួនសត្វ ព្រៃការពារ និងសួនសត្វភូតគាម (ភ្នំតាម៉ៅ) លើផ្ទៃដី ២០២៥ហិកតា ស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវតាមព្រះរាជក្រឹត្យលេខ ទស/រកត/០៨២២/១០០៨ ប្រកាសចេញថ្ងៃទី១៩ សីហា ២០២២។FB_IMG_1661343740211 IMG_20220824_193635_428 IMG_20220824_193639_240 IMG_20220824_193641_991 IMG_20220824_193646_365 IMG_20220824_193654_860

You might like