ឯកឧត្តម អ៊ូច ភា ដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តតាកែវ ចុះសិក្សាស្វែងយល់សត្វស្លាបនិងសភាវៈចម្រុះនៅតំបន់ ការពារទេសភាពបឹងព្រែកល្ពៅ ស្ថិតនៅស្រុកបូរីជលសារនិងស្រុកកោះអណ្ដែត..

តាកែវ៖ នៅព្រឹកថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋបាលខេត្ត មាន អភិបាលរងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក និងលោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរអង្គផាពជុំវិញខេត្ត ចុះសិក្សាស្វែងយល់សត្វស្លាប និងជីវៈចម្រុះ នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ស្ថិតនៅស្រុកបូរីជលសារ និងស្រុកកោះអណ្ដែត។

នាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានធ្វើជួបសំណេះសំណាល ជាមួយមន្រ្តីឈរជើងប្រចាំការនៅទីស្នាក់ការ តំបន់ទេសភាពការពារបឹងព្រែកល្ពៅ ដោយថ្លែងអំណរគុណយ៉ាងជ្រៅបំផុតចំពោះមន្រ្តីមន្ទីរបរិស្ថាន និងអង្គការជាដៃគូរ ដែលបានលះបង់កម្លាំងកាយចិត្ត ខិតខំបំពេញភារកិច្ចដ៏មានសារសំខាន់ ឈរជើងប្រចាំការការពារសត្វស្លាបជាច្រើនប្រភេទ និងជីវៈចម្រុះផ្សេងៗ នៅតំបន់ការពារទេសភាពបឹងល្ពៅ ហើយការដឹកនាំមន្រ្តីក្រោមឪវាទចុះមកថ្ងៃនេះក្នុងគោលបំណងសិក្សាស្វែងយល់អំពីការរស់នៅរបស់សត្វស្លាបក៏ដូចជាជីវ:ចម្រុះដែលរស់នៅក្នុងតំបន់នេះផងដែរ។

លោក ឆយ ម៉ុនលី ប្រធានមន្ទីរបរិស្ថានខេត្តតាកែវ បានឱ្យដឹងថា តំបន់ការពារទេសភាពបឹង​ព្រែក​លល្ពៅ គឺជាតំបន់ដីសើម​នេះ​មាន​សារៈសំខាន់​ក្នុង​ការ​ទ្រទ្រង់ ផ្គត់ផ្គង់ និង​ជាទី​ជម្រក​របស់​សត្វ​ស្លាប រុក្ខជាតិ មច្ឆជាតិ និង​សត្វព្រៃ​ផ្សេង​ៗ ដែល​ក្នុង​នោះ​មាន​សត្វ និង​រុក្ខជាតិ​មួយ​ចំនួន​មិន​ទាន់​បាន​កត់ត្រា​លម្អិត​នៅឡើយ​ទេ​។ លោកប្រធានមន្ទីរ បានបន្ថែមថា តំបន់បឹកព្រែកល្ពៅនេះ គឺជាតំបន់ដីសើម​ដ៏​ធំ​មួយ​ ដែល​ស្ថិត​ក្នុង​តំបន់​ដីសណ្ត​ទន្លេមេគង្គ​ក្រោម និង​ត្រូវ​បាន​កំណត់​ជា​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ​ តាម​រយៈ​អនុក្រឹត្យ​លេខ​ ៩០​អន​ក្រ​.​បក ចុះ​នៅ​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០១៦ ដែល​មាន​ទីតាំង​ភូមិសាស្ត្រ​ស្ថិត​នៅ​ស្រុក​បូ​រី​ជលសារ និង​ស្រុក​កោះអណ្តែត ខេត្តតាកែវ​៕FB_IMG_1661345819862 FB_IMG_1661345859134 FB_IMG_1661345786688 FB_IMG_1661345772649 FB_IMG_1661345893621 FB_IMG_1661345760016

You might like