ឯកឧត្តមអ៊ុត សំអនរដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីភាពក្នុងពីធីប្រកាសចូលកាន់តំណែងអភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង..

នារសៀលថ្ងៃពុធ ១២រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តឯកឧត្តម អ៊ុត សំអន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលរង នៃគណៈអភិបាលខេត្តស្ទឹងត្រែងចំនួន០៦រូប។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ប្រតិភូក្រសួងមហាផ្ទៃ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ឯកឧត្ដមប្រធានសាលាដំបូងខេត្ត ឯកឧត្ដមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តអភិបាលក្រុងស្រុកកម្លាំងប្រដាប់
អាវុធទាំងបីប្រភេទ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ និងមន្ត្រីរាជការជាច្រើនរូបទៀត។

គួរបញ្ជាក់ថា ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តស្ទឹងត្រែងសរុបចំនួន ៦រូប អនុលោមតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ ៦៧៦អនក្រ.តត ស្តីពីការតែងតាំងមន្ត្រីរាជការ និងអនុក្រឹត្យលេខ៥២០អនក្រ.តត ស្តីពីការផ្ទេរភារកិច្ច ក្នុងនោះ៖
១-លោក ចៅ មុន្នីរ៉ា ឋានន្តរស័ក្ដិឧត្តមមន្ត្រី ថ្នាក់លេខ៤ ជាអភិបាលរងខេត្តស្ទឹងត្រែង
២-លោក ថោង ស្រាន់ ឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ៤ជាអភិបាលរងខេត្តស្ទឹងត្រែង
៣- លោក ធូ ចាន់ពៅ ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៥ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ក្រសួងមុខងារសាធារណៈ ជាអភិបាលរងខេត្តស្ទឹងត្រែង
៤-លោក គិត ទី្រ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ពីអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី ទៅជាអភិបាលរង នៃគណៈអភិបាលខេត្តស្ទឹងត្រែង
៥-លោក យឹម ផែន ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ពីអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី ទៅជាអភិបាលរង នៃគណៈអភិបាលខេត្តស្ទឹងត្រែង
៦-លោក ប៉ែន លីណាត ឋានន្តរស័ក្ដិឧត្តមមន្ត្រី ថ្នាក់លេខ៦ ពីអភិបាលរង នៃគណៈអភិបាលខេត្ត ក្រចេះ ទៅជាអភិបាលរង នៃគណៈអភិបាលខេត្តស្ទឹងត្រែង៕FB_IMG_1661358341155 FB_IMG_1661358345329 FB_IMG_1661358347975 FB_IMG_1661358370900 FB_IMG_1661358376343 FB_IMG_1661358384963 FB_IMG_1661358397861 FB_IMG_1661358439661 FB_IMG_1661358446495 FB_IMG_1661358365732 FB_IMG_1661358362489 FB_IMG_1661358358664 FB_IMG_1661358354993 FB_IMG_1661358351773 FB_IMG_1661358425896

You might like