ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អអភិបាលខេត្ត​កែបអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនិងផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់..

ខេត្តកែប​,​ នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល​ នៃគណៈអភិបាលខេត្ត​កែប អញ្ជើញជាអធិបតី ក្នុងពិធីបិទកម្មវិធីផ្សព្វផ្សាយច្បាប់ស្តីពី ការត្រួតពិនិត្យផលិតផលថ្នាំជក់ និងវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែលរៀបចំឡើងនៅសាលាវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស ក្រុងកែប ។
​ លោក ណុប មណ្ឌល ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកែប ធ្វេីរបាយការណ៍ថា៖ ការរៀបចំពិធីផ្សព្វផ្សាយច្បាប់ ស្តីពី​ ការត្រួតពិនិត្យផលិតផលថ្នាំជក់ និងវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅថ្ងៃនេះ គឺជាការអនុវត្តនូវភារកិច្ចដ៏សំខាន់មួយក្នុងចំណោមភារកិច្ចសំខាន់ៗរបស់មន្ទីរដែលបានធ្វើកន្លងមក ឆ្លងតាមផែនការសកម្មភាពប្រចាំឆ្នាំរបស់មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត គ្រោងនិងធ្វើសកម្មភាពផ្សព្វផ្សាយច្បាប់ក្នុងមួយឆ្នាំឲ្យបានចំនួន ០៨លើក គិតមកដល់ពេលនេះមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានធ្វើការផ្សព្វផ្សាយច្បាប់សរុបបានចំនួន ០៦លើក ហើយក្នុងថ្ងៃនេះដោយមន្ទីរបានលើកយកច្បាប់ស្តីពី ការត្រួតពិនិត្យផលិតផលថ្នាំជក់និងវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ស្របតាមគោលនយោបាយឈ្នះៗ និងក្រោមម្លប់សន្តិភាព ដែលដឹកនាំដោយ​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនាឱកាសនោះ​ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ មានប្រសាសន៍ថា៖​ ពិធីផ្សព្វផ្សាយច្បាប់ ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ និងវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅថ្ងៃនេះ បានបញ្ជ្រាបការយល់ដឹងដល់ប្អូនៗអំពីផលប៉ះពាល់ដែលបណ្តាលមកពីការប្រើប្រាស់ផលិតផលថ្នាំជក់ឬបារី ពិសេសការប្រើប្រាស់បារី អេឡិចត្រូនិច ថ្នាំជក់ ឬបារីអេឡិចត្រូនិច ប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពដូចជា៖​ បង្កជំងឺមហារីក ជំងឺបេះដូង និងជំងឺសួត។ បច្ចុប្បន្នអង្គការសុខភាពពិភពលោក(WHO) ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីណែនាំស្តីពី ការទប់ស្កាត់ ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលអេចឈ៍ធីភី (HTPs) តាមរយៈក្រសួងអប់រំ​ យុវជន និងកីឡា និងសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល និងបានអំពាវនាវអោយមានចំណាត់ការប្រកបដោយប្រសិទ្ធភាព ក្នុងការប្រឆាំងការជក់បារី។
​ ឆ្លៀតក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត​ បានណែនាំដល់មន្ទីរអប់រំ​ យុវជន និងកីឡា មន្ទីរសុខាភិបាលខេត្ត ការិយាល័យចំណុះគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនគ្រប់កម្រិត​ និងអង្គភាពពាក់ព័ន្ធ​ ត្រូវអនុវត្តដូចខាងក្រោម៖
១-​ សូមធ្វើការផ្សព្វផ្សាយអោយបានទូលំទូលាយតាមគ្រប់រូបភាព អំពីផលប៉ះពាល់នៃការប្រើប្រាស់បារី អេឡិចត្រូនិច(E-Cigarette/Vape) និងផលិតផលអេចឈ៍ធីភី (HTPs)ដល់​ បុគ្គលិក​ និងអ្នកសិក្សា។
២-​ សូមហាមឃាត់ការប្រើប្រាស់ ការចែកចាយ ការជួញដូរ ការផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់រូបភាពអំពីបារីអេឡិចត្រូនិច (E-Cigarette/Vape) និងផលិតផលអេចឈ៍ធីភី (HTPs) ខាងក្នុង​ និងបរិវេណគ្រឹះស្ថានសិក្សា។
៣-​ សូមសហការជាមួយមាតាបិតា អាណាព្យាបាល បុគ្គលិកអប់រំ និងអ្នកសិក្សា ក្នុងការកំណត់មុខសញ្ញាទីតាំងចែកចាយ និងជួញដូរបារីអេឡិចត្រូនិច (E-Cigarette/Vape) និងផលិតផលអេចឈ៍ធីភី (HTPs) ដើម្បីរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់។
៤-​ សូមលោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សបន្តការចាក់វ៉ាក់សាំងដូសជំរុញ និងដូសបន្ថែមតាមការណែនាំរបស់ក្រសួងសុខាភិបាល។
៥-​ មន្ទីរអង្គភាពពាក់ព័ន្ធ បន្តជំរុញផ្សព្វផ្សាយអោយបានទូលំទូលាយដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋអោយបានជ្រាប និងអនុវត្តតាមច្បាប់។
៦-​ មន្ទីរទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត ត្រូវបន្តផ្សព្វផ្សាយច្បាប់ព្រះរាជក្រឹត្យ អនុក្រឹត្យសំខាន់ៗដល់អង្គភាពពាក់ព័ន្ធ និងប្រជាជនជាបន្តទៀត។
​ តាមរយៈវគ្គផ្សព្វផ្សាយច្បាប់ស្តីពី ការត្រួតពិនិត្យផលិតផលថ្នាំជក់ វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឯកឧត្តមបណ្ឌិតសង្ឃឹមថា សិស្សានុសិស្សបានយល់ដឹងពីគោលបំណងនៃច្បាប់ ទោសប្បញ្ញតិ ការផាកពិន័យជាប្រាក់ និងផលប៉ះពាល់លើខ្លួនឯង និងបរិស្ថាន ដែលបណ្តាលមកពីការប្រើប្រាស់ផលិតផលថ្នាំជក់ និងបារីអេឡិចត្រូនិច និងវិធានការ ការពារជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងបានក្រើនរំលឹកដល់ក្មួយៗត្រូវគោរពច្បាប់ចរាចរណ៍អោយបានត្រឹមត្រូវ និងជៀសចាកឆ្ងាយពីគ្រឿងញៀន៕IMG_20220825_200040 FB_IMG_1661432330149 FB_IMG_1661432332860 FB_IMG_1661433021031 FB_IMG_1661433030161 FB_IMG_1661432397902 FB_IMG_1661432343920 FB_IMG_1661432336974 FB_IMG_1661432341301 FB_IMG_1661432385110 FB_IMG_1661432365025 FB_IMG_1661432362479 FB_IMG_1661432359971 FB_IMG_1661432356906 FB_IMG_1661432352684

You might like