តាកែវ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តតាកែវ ស្ថិតនៅភូមិផ្សាតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ប្រកាសតែងតាំងលោកឧត្ដមសេនីយ៍ត្រី សេងមហា ឡើងជាមេបញ្ជាការកងរាជវុធហត្ថ ខេត្តតាកែវ ។
ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសតែងតាំងមុខតំណែង មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តតាកែវ ។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក មេបញ្ជាការរង នាយរងសេនាធិការ ស្នងការ ស្នងរការរង នាយការិយាល័យមកពីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធហត្ថជុំវិញខេត្តផងដែរ។

