លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួមពិធីប្រកាសចូលកាន់មុខតំណែងនៅសាលាខេត្តបន្ទាយមានជ័យ..

បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិ បានដឹកនាំ លោក អធិការ នគរបាលក្រុង/ស្រុកទាំង៩ និងលោកមេបញ្ជាការវរសេនាតូចទូចទាំង៤ អញ្ជើញចូលរួម ពិធី ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពឯកឧត្តម ប៊ុន ហ៊ុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅសាលប្រជុំធំ របស់សាលាខេត្តបន្ទាយមានជ័យ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមាន និងលោក លោកស្រី មន្ត្រីរាជការ កងកម្លាំងទាំងបីស្ថាប័ន និងមន្ទីរជុំវិញខេត្ត ជាច្រើនរូបផងដែរ៕IMG_20220829_165552_470 IMG_20220829_165533_526 IMG_20220829_165535_636 IMG_20220829_165538_387 IMG_20220829_165542_409 IMG_20220829_165544_795 IMG_20220829_165547_168 IMG_20220829_165555_282 IMG_20220829_165558_038 IMG_20220829_165605_645 IMG_20220829_165607_882 IMG_20220829_165602_540 IMG_20220829_165530_302

You might like