ឯកឧត្តមបណ្ឌិតសោម ពិសិដ្ឋអភិបាល ខេត្តកែបអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអអភិបាលនៃគណ:អភិបាលស្រុកដំណាក់ចង្អើរ..

នារសៀលថ្ងៃទី២៩ខែសីហាឆ្នាំ២០២២សាលាស្រុកដំណាក់ចង្អើរមានរៀបចំពិធីប្រកាសចូលកាន់មុខតំណែង អភិបាលនៃគណ:អភិបាលស្រុកដំណាក់ចង្អើរ ដែលប្រព្រឹត្តឡេីងក្រោមអធិបតីភាព​ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល​ នៃគណ:អភិបាលខេត្តនិងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំខេត្ត​ មន្ត្រីរាជការ​ កកងកំលាំងទាំងបីនិងអាជ្ញាធរមូលដ្ឋាន​ ជាច្រើនរូប។

យោងតាមអនុក្រឹត្យលេខ៦៧១អនក្រ.តត របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ សម្រេចតែងតាំង លោកឆាង ឆៃឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៥ជាអភិបាលនៃគណ:
អភិបាលស្រុក ដំណាក់ចង្អើរ។

បន្ទាប់ពីបានស្ដាប់របាយការណ៍ ស្តីពី​ លទ្ធផលការងារសំខាន់ៗរបស់រដ្ឋបាលស្រុកដំណាក់ចង្អេីរ​ដែលបានអនុវត្តនាពេលកន្លងមកនេះ ដែលរាយការណ៍ដោយលោកស្រី គឹម ចន្នី អតីតអភិបាលស្រុក ដែលទើបទទួលភារកិច្ចថ្មីរួចមក ។

លោកឆាង ឆៃដែលទេីបទទួលតំណែងជាអភិបាលស្រុកថ្មីមានចំណាប់អារម្មណ៍ និងសម្តែងនូវក្តី កត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាល ដែលបានផ្តល់កិត្តិយស និង ទំនុកចិត្ត ប្រគល់តួនាទីជាអភិបាលស្រុក ដើម្បីចូលរួមចំណែកលើកកំពស់ប្រសិទ្ធិភាពការងារ ពិសេស ការអភិវឌ្ឍន៍មូលដ្ឋាន​ ពង្រឹងការផ្តល់សេវាសាធារណៈ អនុវត្តភូមិឃុំមានសុវត្ថិភាពឲ្យកាន់តែមានប្រសិទ្ធភាព និងការរីកចម្រើនលើគ្រប់វិស័យ ។ក្នុងការតបស្នងទៅនឹងទំនុកចិត្តក្នុងការប្រគល់ភារកិច្ចថ្មីនេះ លោកអភិបាលស្រុកដំណាក់ចង្អើរថ្មី បានប្តេជ្ញាថា៖
១-ប្តេជ្ញាគោរព និងប្រតិបត្តិដោយភក្ដីភាពចំពោះ´´ជាតិ សាសនា ព្រះមហាក្សត្រ“
២-ខិតខំ​ និងយកចិត្តទុកដាក់ក្នុងការចូលរួមអនុវត្តអោយបានជោគជ័យនូវកម្មវិធីនយោបាយ​ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤​ និងដំណាក់កាលជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល
៣-ខិតខំរៀនសូត្រពង្រឹងនិងបង្កើនសមត្ថភាពបន្ថែម​ ដើម្បីអនុវត្តតួនាទីភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូន
៤-ប្តេជ្ញាពង្រឹងរបៀបរបបធ្វើការងារ និងទំនាក់ទំនងល្អរវាងក្រុមប្រឹក្សានិងគណ:អភិបាល
៥-ប្តេជ្ញាពង្រឹងការអនុវត្តគោលនយោបាយ´´ភូមិ-ឃុំ មានសុវត្ថិភាព“
៦-រក្សាសាមគ្គីភាពផ្ទៃក្នុង គណ:អភិបាលក្រុមប្រឹក្សា និងមន្ត្រី-បុគ្គលិកក្រោមឪវាទរដ្ឋបាលស្រុក ពង្រីកកិច្ចសហការល្អជាមួយបណ្ដាមន្ទីរនានា។
នាឱកាសនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណអភិបាលខេត្ត​ មានប្រសាសន៍ថា៖ សមិទ្ធផលនានាក្នុងស្រុកទាំងអស់ ដែលលោកស្រី គឹម ចន្នី​ អតីតអភិបាលស្រុកបានរាយការណ៍ នៅពេលនេះគឺកើតឡើងពីការខិតខំប្រឹងប្រែង រួមគ្នារវាងថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក និងមន្ទីរអង្គភាពជំនាញ ដែលមានក្នុងខេត្តទាំងអស់ លើសពីនេះ ឯកឧត្តមបណ្ឌិត បានបន្ថែមទៀតថា កិច្ចការអភិវឌ្ឍន៍ទាំងអស់ គឺមានគោលបំណង បម្រើផលប្រយោជន៍ទូទៅ បង្កើតការងារ និងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋស្របតាមយុទ្ធសាស្រ្តកាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋ។

ឯកឧត្តមបណ្ឌិតបាន កោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះសមិទ្ធផល ដែលរដ្ឋបាលស្រុកសម្រេចបាននាពេលកន្លងមក ដែលជាការរួមចំណែក យ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គម និង ការធានាបាននូវ និរន្តរភាព ប្រក្រតីភាព នៃស្ថាប័នជាតិ និងរដ្ឋបាលសាធារណៈនានា។
​ ឆ្លៀតក្នុងឱកាសនោះ​ ឯកឧត្តម​បណ្ឌិត​ ក៏បានផ្តាំផ្ញើដល់ លោកអភិបាលស្រុកថ្មីដែលទើបទទួលតំណែងត្រូវបន្តរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឲ្យបានល្អ ពង្រឹងការទំនាក់ទំនងល្អជាមួយ មន្ទីរ​អង្គភាពជំនាញ​ រដ្ឋ​បាល​ក្រុង​ រដ្ឋបាល ឃុំ សង្កាត់ និងភូមិ​ សំដៅលើកកំពស់ការផ្តល់សេវាសាធារណៈ សេវារដ្ឋបាល ជូនប្រជាពលរដ្ឋឲ្យកាន់តែមានគុណភាព តម្លាភាព និងប្រសិទ្ធិភាព។
​ ជាមួយគ្នានេះ​ ឯកឧត្តម សូមអោយកងកម្លាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់លើការងារសំខាន់ដូចខាងក្រោម៖
១-ត្រូវបន្តថែរក្សានិងពង្រឹងសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ​ និងសណ្ដាប់ធ្នាប់សាធារណ:​ និងចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ទាំង៧ចំណុចរបស់រាជរដ្ឋាភិបាល។
២-បន្តអនុវត្តវិធានការប្រយុទ្ធនិឹងជំងឺកូវីដ-១៩​ និង​ការដោះស្រាយផលប៉ះពាល់ដែលបណ្ដាលមកពីវិបត្តិនៃជំងឺនេះ
៣-ពង្រឹងការគ្រប់គ្រង​ និងការការពារធនធានធម្មជាតិ
៤-ការផ្ដល់សេវាសាធារណ: គឺជាតួនាទី​ និងការទទួលខុសត្រូវដ៏សំខាន់របស់ថ្នាក់ក្រោមជាតិ ដើម្បីដោះស្រាយឆ្លើយតបនិងសំណូមពរតម្រូវការចាំបាច់នានារបស់ប្រជាពលរដ្ឋ
៥-កំណែទម្រង់វិមជ្ឈការ​ និងវិសហមជ្ឈការ ក្នុងគោលបំណងជំរុញអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការអោយកាន់តែស៉ីជម្រៅ
៦-ការដឹកនាំ ការគ្រប់គ្រងនិងរបៀបរបបការងាររបស់រដ្ឋបាលស្រុក
៧-ការបំពេញតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ អាណត្តិទី០៥៕FB_IMG_1661828438384

FB_IMG_1661828419352

FB_IMG_1661828396206

FB_IMG_1661828411031

FB_IMG_1661828402941

FB_IMG_1661828385135

FB_IMG_1661828391325

FB_IMG_1661828382239

FB_IMG_1661828379970

You might like