លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ អញ្ជើញជាអធិបតីក្នុងពីធីបើកវគ្គបំប៉នជំនាញលំហាត់របៀបនៅនឹងកន្លែងសិក្សារយៈពេល១ខែ..

នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានអញ្ជើញជាអធិបតីក្នុងពីធី បើកវគ្គបំប៉នជំនាញលំហាត់របៀបនៅនឹងកន្លែង សិក្សារយៈពេល០១ខែចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក ជា ពិសិដ្ឋ បានអានរបាយការណ៍ស្វាគមន៍ និងរាយការណ៍ថា ការបើកវគ្គបំប៉នជំនាញលំហាត់របៀបនៅនឹងកន្លែង មានសិក្ខាកាមចូលរួមសរុបចំនួន៥៦នាក់ ក្នុងនោះស្រីចំនួន០៥នាក់ ដែលបានជ្រើសរើសពីបណ្តាផែនកាងារចំណុះស្នងការដ្ឋាននគរបាលខេត្ត ចំនួន៣៦នាក់ និងវរសេនាតូច នគរបាលការពារព្រំដែនគោកទាំង៤ ចំនួន២០នាក់ សិក្ខាកាមដែលបានជ្រើសរើសមកសិក្សាវត្តនេះជាមន្ត្រីនគរបាលដែលពុំទាន់បានឆ្លងកាត់វគ្គបំប៉នជំនាញលំហាត់របៀបចំនួន៣វត្តកន្លងមក។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានមានប្រសាសន៍ថា ការបង្កើតឲ្យមានវគ្គនេះឡើងគឺក្នុងគោលបំណង -ដើម្បីពង្រឹងវិន័យកងកម្លាំងនគរបាលជាតិ -ពង្រឹងសមត្ថភាពបទពិសោធន៍ចំណេះ ជំនាញ ការងារជាប្រចាំរបស់នគរបាល -ដើម្បីប្រមូលផ្ដុំកម្លាំងទ្រោលសភាពការណ៍ អន្តរាគមន៍ បង្ការ បង្ក្រាប បទល្មើសដែលកើតឡើងជាយថាហេតុ ឆ្លើយតបហេតុការណ៍ចំពោះមុខឲ្យបានទាន់ពេលវេលា។

ទន្ទឹមគ្នានោះ លោកឧត្តមសេនីយ៍ទោ ស្នងការក៏បានផ្តាំផ្ញើរដល់ប្អូនៗ និងកងកម្លាំងទាំងអស់ត្រូវយកចិត្តទុកដាក់ ប្រឹងប្រែងរៀនសូត្រឲ្យបានល្អ ដើម្បីយកចំណេះ ជំនាញ វិជ្ជាជីវ:នគរបាលទៅប្រើទាំងកន្លែងការងារ ទាំងជាមួយពលរដ្ឋក្នុងសហគមន៍ និងការការពារប្រតិភូថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ឲ្យមានប្រសិទ្ធភាពខ្ពស់៕IMG_20220830_120950

IMG_20220830_120640

FB_IMG_1661835797424

FB_IMG_1661835795004

IMG_20220830_120751

FB_IMG_1661835830626

FB_IMG_1661835827533

You might like