នៅរសៀលថ្ងៃពុធ៥កើតខែភទ្របទឆ្នាំខាលចត្វាស័ក ព.ស.២៥៦៦ត្រូវនឹងថ្ងៃទី៣១ខែសីហាឆ្នាំ២០២២នេះឯកឧត្តមឈាងឡាក់ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែងបានអញ្ជើញដឹកនាំកិច្ចប្រជុំវិសាមញ្ញលើកទី១៦អាណត្តិទី៣របស់ក្រុមប្រឹក្សាខេត្ត។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្តអភិបាលរងខេត្តនាយករដ្ឋបាលសាលាខេត្តមន្ទីរអង្គភាពជំនាញពាក់ព័ន្ធនាយកនាយករងទីចាត់ការអង្គភាពពាក់ព័ន្ធចំណុះសាលាខេត្តនិងមន្រ្តីពាក់ព័ន្ធកិច្ចប្រជុំនេះប្រព្រឹត្តិទៅនៅសាលប្រជុំធំសាលាខេត្ត។
កិច្ចប្រជុំបានធ្វើការពិនិត្យនិងអនុម័តលើរបៀបវារៈសំខាន់ៗរួមមាន៖
១).សេចក្តីថ្លែងហេតុរបស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត ស្តីពីការរៀបចំសេចក្តីព្រាងផែនការលទ្ធកម្មកែតម្រូវប្រចាំឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត
២).ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងផែនការលទ្ធកម្មកែតម្រូវប្រចាំឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត
៣).ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងតារាងសរុបផែនការលទ្ធកម្មកែតម្រូវប្រចាំឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត
៤).មតិបូកសរុប និងបិទកិច្ចប្រជុំរបស់ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត៕








