ឯកឧត្តមបណ្ឌិតប៉ែនស៊ីម៉នអញ្ជើញកាត់ឫសសីមាព្រះវិហារវត្តអង្គមន្ត្រី ហៅវត្តអង្គទេពស្រុកអង្គរជ័យខេត្តកំពត

សំណង់ព្រះវិហារវត្តអង្គមន្ត្រី ហៅវត្តអង្គទេព ត្រូវបានប្រារព្វពិធីបុណ្បបញ្ចុះខណ្ឌកាត់ឫសសីមានៅព្រឹកថ្ងៃពុធ ១២កើតខែជេស្នឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ត្រូវនិងថ្ងៃទី៣១ខែឧសភាឆ្នាំ២០២៣ក្រោម អធិបតីភាពឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្ត្រមណ្ឌលកំពត ប្រធានគណៈកម្មការទី១០ នៃរដ្ឋសភាជាតិ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពត អមដំណើរដោយឯកឧត្តមញ៉ូវ សាអែម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ដួង សាវណ្ណអនុប្រធានគណ:កម្មាធិការគណបក្សខេត្ត និងជាប្រធានមន្ទីបក្សខេត្ត ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភាសមាជិក សមាជិកា រដ្ឋសភា ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត គណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុក មន្ត្រីសាលាស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ ក្រុមយុវជនទាំង៥ប្រភេទ ព្រះសង្ឃ ព្រមទាំងសប្បុរសជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស តាជី យាយជី និងបងប្អូនប្រជាពលរដ្ន ចូលរួមសរុបប្រមាណជិត៣ពាន់នាក់ ។ លោកមួង នឿនអភិបាលស្រុកអង្គរជ័យ បានគូសបញ្ជាក់ថា៖ ព្រះវិហារវត្ត វត្តអង្គមេត្រី ហៅវត្តអង្គទេព ស្ថិតក្នុងភូមិអង្គររំដួល ឃុំអង្គជ័យ ស្រុកអង្គជ័យនេះ ផ្ដើមកសាងឡើងនៅឆ្នាំ២០០០ហើយរួចរាល់នៅឆ្នាំ២០២៣ដោយចំណាយបច្ចយ័សាងសង់អស់៤៦០លានរៀល ។

លោកអភិបាលស្រុកបានបន្តទៀតថា ៖នេះជាព្រះវិហារទី១៧ក្នុងស្រុកអង្គរជ័យនិងជាព្រះវិហារទី៧៥ ផងដែរសម្រាប់ខេត្តកំពតដែលឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានអញ្ជើញកាត់ឫសសីមាដោយផ្ទាល់ក្នុងរយៈពេលកន្លងមកនេះ ។ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ និងសម្តេចតេជោនាយករដ្ឋមន្រ្ដី ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានវត្តមាននៅទីនេះ ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ព្រមទាំងប្រជាពលរដ្ឋ ក្នុងខេត្តកំពតទាំងមូលនាឱកាសដ៏វិសេសវិសាលនេះដែរ ។ មានប្រសាសន៏ជាមួយពុទ្ធបរិសទ្ធ័ជិតឆ្ងាយ ឯកឧត្តមបណ្ឌិត ប៉ែនស៊ីម៉នបានចាត់ទុកការកសាងសមិទ្ធិផលថ្មីនេះគឺជាការរួមចំណែកលើកតំកើងវិសយ័ព្រះពុទ្ធសាសនានៃយើង ព្រោះវិសយ័ពុទ្ធចក្រ ក៏បានចូលរួមចំណែកបំរើអោយវិសយ័អាណាចក្រផងដែរ ។

ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានលើកឡើងពីអត្ថន័យ និងអនិសង្ឃនៃពិធីបុណ្យបញ្ចុះខណ្ឌកាត់ឬសសីមាព្រះវិហារព្រមទាំងសមិទ្ធិផលធំៗដែលរាជរដ្នាភិបាលសម្រេចបាន ក្រោមគោលនយោបាយដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្នមន្ត្រីឈរលើគោលការស្តារនិងអភិវឌ្ឍន៏លើគ្រប់វិសយ័ ។ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានលើកពីសក្តានុពលសេដ្ឋកិច្វក្នុងខេត្តកំពត ដោយចាត់ទុកខេត្តកំពតថា ជាខេត្តមានអំណោយផលល្អពីធម្មជាតិលើផ្នែក សេដ្នកិច្ច កសិកម្ម ឧស្សាហកម្ម និងទេសចរណ៏ ព្រមទាំងបានក្រើនរំលឹកដល់ប្រជាពលរដ្នដែលមានឈ្មោះបោះឆ្នោតត្រូវទៅបោះឆ្នោតនៅថ្ងៃទី២៣ខែកក្តដាឆ្នាំ២០២៣អោយបានគ្រប់ៗគ្នា ជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ ដើម្បីសំដែងឆន្ទៈគាំទ្របេក្ខភាពសម្តេចតេជោហ៊ុនសែនធ្វើជានាយករដ្នមន្រ្តីសម្រាប់និតិកាលទី៧បន្តទៀត ។ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានបំពាក់មេដាយស្ថាបនាជាតិជូនសប្បុរសជនដែលមានស្នាដៃឆ្នើមក្នុងការចំណាយធនធានកសាងគរុភណ្ឌក្នុង អារាមនេះ ។

ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បាន ប្រគេនបច្ច័យសីមាឥន្ទកិល២០លានរៀល ប្រគេនបច្វ័យ សីមាទិសទាំង៨បច្ច័យ ៤លាន៤សែនរៀល ប្រគេនព្រះសង្ឃជយន្តោទាំងលើវេទការ និងមុខព្រះជីរធំនៃសីមាឥន្ទកិលក្នុងព្រះវិហារ សរុប ២៨ អង្គ សាដក ២៨ និងបច្ច័យ ១.៥០០.០០០រៀល ឧបត្ថម្ភ តាជីយាយជី១០០នាក់ ម្នាក់ៗ ខោនិងសំពត់ឡាញ់១ អាវសនិងកន្សែងពានា១ ថវិកា១.០០០.០០០ រៀល ការចំណាយក្នុងពិធី ៣.៧៥០.០០០រៀល កងកំលាំងប្រដាប់អាវុធ កំលាំងប្រជាការពារ ក្រុមគ្រូពេទ្យ ម្នាក់ៗ៥០.០០០រៀល សិល្បៈកំសាន្ត ៤.២០០ ដុល្លាអាមេរិក ឯកឧត្តមបណ្ឌិតបានប្រគេនវត្តអង្គមន្រ្តីនូវ ដែកសរសៃ ១០តោននិងស៊ីម៉ង់ ២០០បាវ សំរាប់ធ្វើសាលាភក្តនិងបច្ច័យ៨.០០០ដុល្លា សម្រាប់កសាងក្លោងទ្វាវត្ត កសាងក្លោងទ្វារវត្តអង្គតាសោម ៨.០០០ដុល្លា ប្រគេនវត្តយសមេត្រី ដែកសរសៃ ១០តោន និងស៊ីម៉ង់ ២០០បាវ ជួសជុលដំបូលព្រះវិហារវត្តសាមគ្គីមានជ័យ ២០លានរៀល ជូនសាលាបឋមសិក្សាសិរីសង្គមលើកទី២កសាងអគារសិក្សាបង្ហើយ ១០.០០០.០០០រៀល សរុបចំណាយជាង ៥០.០០០.០០០រៀល និង ៤.២០០ដុល្លា ស៊ីម៉ង់៤០០បាវ និងដែកសរសៃ២០តោន ។ ក្នុងឱកាសនេះដែរឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ក៏បានរាប់បាត ព្រះសង្ឃ១០៨អង្គ ស្លាដក់ចំនួន១ ឃីត១កញ្ចប់ បច្ច័យ១០.០០០រៀល ក្នុង១អង្គ និងអញ្ជើញកាត់ខ្សែបូ កាត់ឫសសីមា រាប់បាតព្រះសង្ឃ១០៨អង្គ ក្នុង១អង្គ សាដក់១ និងឃីត១កញ្ចប់ផងដែរ ។FB_IMG_1685528097963 FB_IMG_1685528104987 FB_IMG_1685528100663 FB_IMG_1685528110739 FB_IMG_1685528116068 FB_IMG_1685528124181 FB_IMG_1685528152280 FB_IMG_1685528154742 FB_IMG_1685528157691 FB_IMG_1685528162254 FB_IMG_1685528165341 IMG_20230531_172054 IMG_20230531_172041 IMG_20230531_172025 IMG_20230531_172012 IMG_20230531_171957

You might like