ឯកឧត្តមសែម សុវណ្ណនីប្រធានក្រុមការងារបានអញ្ជើញក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអំពូលសូឡាចំនួន៤៣២អំពូលតាមដងផ្លូវក្នុងឃុំរុនតាឯក..!

សៀមរាប៖ នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម សែម សុវណ្ណនី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបន្ទាយស្រី ខេត្តសៀមរាប អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋជាង៥០០នាក់ និងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអំពូលសូឡាចំនួន៤៣២អំពូល បានបំពាក់នៅដងផ្លូវនៅក្នុងឃុំរុនតាឯក។

ក្នុងពិធីខាងលើនេះ ឯកឧត្តម សែម សុវណ្ណនី បាននាំមកនូវការសួរសុខទុក្ខដល់ប្រជាពលរដ្ឋទាំងអស់ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តសៀមរាប។ ឯកឧត្តម បានលើកឡើងថា ក្រោមការដឹងនាំដ៏ត្រឹមត្រូវ របស់សម្តេចតេជោ ហ៊ុន សែន បាននាំមកនូវ សន្តិភាពពេញលេញ នាំមកនូវការអភិវឌ្ឍន៍ប្រទេសជាតិរីកចំរើនឥតឈប់ឈរ ជាពិសេសថ្មីៗនេះ សម្តេចតេជោបានធ្វើប្រធានកិច្ចប្រជុំអាស៊ាន និងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ទទួលបានជោគជ័យ និងល្បីល្បាញយ៉ាងខ្លាំងនៅសកលលោកទៀតផង។

ទាក់ទងនៃការដាក់អំពូលសូឡាបំភ្លឺនៅតាមដងផ្លូវនានាក្នុងឃុំរុនតាឯកនេះ ឯកឧត្តម សែម សុវណ្ណនី បានបញ្ជាក់ថា ការដាក់អំពូលសូឡាបំភ្លឺតាមផ្លូវ គឺចូលរួមអនុវត្តតាមយុទ្ធសាស្ត្រភូមិឃុំមានសុវត្ថិភាព និងបង្កលក្ខណៈងាយស្រួលជូនដល់ប្រជាពលរដ្ឋ អាចធ្វើដំណើរនៅពេលយប់ បាន ដោយមិនមានការភ័យខ្លាចនោះទេ។ ជាមួយប្រជាពលរដ្ឋ ក៏សម្តែងពីការសប្បាយចិត្ត ដែលបានឯកឧត្តម បំពាក់អំពូលសូឡានៅតាមផ្លូវ ក្នុងមូលដ្ឋានភូមិឃុំរបស់ពួកគាត់។ នៅក្នុងមូលដ្ឋានឃុំទាំង៦ នៃស្រុកបន្ទាយស្រី ឯកឧត្តម សែម សុវណ្ណនី បានឱ្យក្រុមការងារបន្តបំពាក់អំពូលសូឡាបំភ្លឺនៅតាមដងផ្លូវរហូតដល់ជាង១៧០០ដើម លើប្រវែងផ្លូវសរុបជាង៣៥គីឡូម៉ែត្រ។

នៅក្នុងពិធីនេះ ឯកឧត្តម បានមកនូវអំណោយចែកជូនប្រជាពលរដ្ឋបានចូលរួមចំនួនជាង៥០០នាក់ ក្នុងម្នាក់ទទួលបានសារ៉ុង១ និងថវិកា១ម៉ឺន រៀល៕FB_IMG_1685576625445 FB_IMG_1685576559270 FB_IMG_1685576434096 FB_IMG_1685576426010 FB_IMG_1685576406676 FB_IMG_1685576586065 FB_IMG_1685576478511 FB_IMG_1685576500154

You might like