ព្រឹកថ្ងៃព្រហស្បតិ៍ទី០១ខែមិថុនាឆ្នាំ២០២៣ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបើកកិច្ចប្រជុំផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្តិភាព ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតីដ៍ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយបងប្អូននិយោជិតកម្មករ-កម្មការិនីនៅរោងចក្រវីងស្តាស៊ូ (WING STAR SHOES)
កិច្ចប្រជុំក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ត និងមានការចូលរួមពី លោក លោកស្រី ស្នងការរង លោកនាយ នាយរងការិយាល័យ លោក អធិការ ក្រុង/ស្រុកទាំង ៥
ព្រមទាំងមន្រ្ដីមួយចំនួនទៀត។
ក្រោយបញ្ចប់ការអានផែនការការពារសន្ដិសុខ ដោយលោកវរសេនីយ៍ទោ ទុន ពិសី នាយរងការិយាល័យ ចរាចរណ៍ មានការចូលរួមពី លោក លោកស្រី ស្នងការរង នាយការិយាល័យ អធិការ លោកស្នងការ
បានក្រេីនរំលឹកដល់អស់លោក លោកស្រីដែលមានភារកិច្ចត្រូវការពាររៀបចំសណ្ដាប់ធ្នាប់ អោយបានល្អប្រសេីរទាំងក្រៅបរិវេណ និងក្នុងបរិវេណនៃពិធីជួប
ជុំបងប្អូនកម្មករ-កម្មការិនី ដែលជាកត្ដាចាំបាច់លេីសុវត្ថិភាពអោយការដំណេីរការនៃកម្មវិធីប្រព្រឹត្ដទៅដោយរលូន ៕

