ឯកឧត្តមសែម សុវណ្ណនីជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាការដ្ឋានស្ថាបនាផ្លូវប្រវែង៤៥០០ម៉ែត្រនៅភូមិទួលក្រឡាញ់

នៅព្រឹកថ្ងៃទី១ខែមិថុនា ឆ្នាំ២០២៣ នៅភូមិទួលក្រឡាញ់ឃុំខ្នារសណ្តាយស្រុកបន្ទាយស្រី ខេត្តសៀមរាបឯកឧត្តមសែម សុវណ្ណនីប្រធាន
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបន្ទាយស្រី ខេត្តសៀមរាប អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវ១ខ្សែមានទទឹង៧ម៉ែត្រ ប្រវែង៤៥០០ម៉ែត្រ តភ្ជាប់ពីភូមិទួលក្រឡាញ់ទៅភូមិអូរម្នាស់ ក្នុងឃុំខ្នារសណ្តាយ គ្រោងចំណាយថវិកាជិត២ម៉ឺនដុល្លាអាមេរិក ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តម សែម សុវណ្ណនី។

ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋជិត៨០០នាក់និងពិធីបើកការដ្ឋានស្ថាបនាផ្លូវខាងលើនេះ ឯកឧត្តម បានាំមកការការផ្តាំផ្ញើរសាក សួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដល់ប្រជាពលរដ្ឋទាំងអស់គ្នាផងដែរ។ ឯកឧត្តម សែម សុវណ្ណនី មានប្រសាសន៍ថា ផ្លូវ១ខ្សែ ដែលចាប់ផ្តើមស្ថាបនានៅថ្ងៃនេះ នឹងជួយសម្រួល ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន មានការងាយស្រួលសម្រាប់ការធ្វើដំណើរ និងដឹកកសិផល ទៅកាន់ទីផ្សារ បានឆាប់រហ័ស និងទាន់ពេលវេលា បើធៀបទៅនឹងពេលមុន ផ្លូវ១ខ្សែនេះ មានទំហំតូច ពិបាកក្នុងធ្វើដំណើរ។ ឯកឧត្តម បញ្ជាក់បន្ថែមថា ចំពោះផ្លូវ១ខ្សែនេះ ក្រោយពីស្ថាបនារួច នឹងបំពាក់អំពូលសឡា ដើម្បីបំភ្លឺនៅតាមដងផ្លូវផងដែរ។

ក្នុងពិធីនេះ ឯកឧត្តម ក៏បាននាំមកនូវអំណោយចែកជូនប្រជាពលរដ្ឋចូលរួមកម្មវិធី ក្នុងម្នាក់ៗទទួលបានសារ៉ុង១ និងថវិកា១ម៉ឺនរៀល។ ជាមួយគ្នា ឯកឧត្តម សែម សុវណ្ណនី នឹងរបងជូនដល់សាលាបឋមសិក្សាករុណាផងដែរ៕FB_IMG_1685661621013 FB_IMG_1685661607187 FB_IMG_1685661600759 FB_IMG_1685661590061 FB_IMG_1685661532279 FB_IMG_1685661525448 FB_IMG_1685661522126 FB_IMG_1685661555622 FB_IMG_1685661558501 FB_IMG_1685661565410 FB_IMG_1685661569676 FB_IMG_1685661579082 FB_IMG_1685661575927

You might like