ឯកឧត្តមបណ្ឌិតប៉ែនស៊ីម៉នអញ្ជើញកាត់ឫសសីមាព្រះវិហារវត្តសុខមនោរម្យស្រុកទឹកឈូ ខេត្តកំពត

ព្រឹកថ្ងៃសៅរ៍ ១៥ កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ត្រូវនិងថ្ងៃទី០៣ ខែ មិថុនា ឆ្នាំ២០២៣ ក្រោម អធិបតីភាពឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្ត្រមណ្ឌលកំពត ប្រធានគណៈកម្មការទី១០ នៃរដ្ឋសភាជាតិ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពត អមដំណើរដោយឯកឧត្តម ញ៉ូវ សាអែម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ដួង សាវណ្ណ អនុប្រធានគណ:កម្មាធិការគណបក្សខេត្ត និងជាប្រធានមន្ទីបក្សខេត្ត ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភាសមាជិក សមាជិកា រដ្ឋសភា ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត គណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុក មន្ត្រីសាលាស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ ក្រុមយុវជនទាំង៥ប្រភេទ ព្រះសង្ឃ ព្រមទាំងសប្បុរសជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស តាជី យាយជី និងបងប្អូនប្រជាពលរដ្ន ចូលរួមសរុបប្រមាណ ៣ពាន់នាក់ ។ លោក អឹម ចន្ទសុធន អភិបាលស្រុកទឹកឈូ បានគូសបញ្ជាក់ថា៖ វិស័យព្រះពុទ្ធសាសនា មានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំគ្រប់ទីវត្តអារាម ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់តែង យកចិត្តទុកដាក់ កសាងសមិទ្ធិផលនានា សំដៅលើកកម្ពស់វិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ។ ជាក់ស្ដែងថ្ងៃនេះជាវត្តទី៥ហើយ របស់ស្រុកទឹកឈូ និងជាវត្តទី៧៦ ក្នុងខេត្តកំពតដែលឯកឧត្តមបណ្ឌិត បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យសម្ពោធបញ្ចុះខណ្ឌកាត់ឫសសីមាព្រះវិហារវត្តសុខមនោរម្យដ៏ធំស្កឹមស្កៃ ស្ថិតក្នុងភូមិទ្វារថ្មី ឃុំព្រៃថ្នងស្រុកទឹកឈូ ខេត្តកំពត ។លោកអភិបាលស្រុកបានបន្តទៀតថា អំពីប្រវត្តិនៃការកកើតវត្តសុខនោរម្យ តាមការសាកសួរតាមរយៈព្រះចៅអធិការ អាចារ្យគណៈកម្មការ និងពុទ្ធបរិស័ទចំណុះជើងវត្ត បានរៀបរាប់ឱ្យដឹងថា វត្តសុខមនោរម្យ កើតឡើងនៅក្នុងឆ្នាំ១៩៨៥ អ្នកមានគំនិតផ្តួចផ្តើមកសាងមុនគេបង្អស់គឺឧបាសក កុយ សុខ និងឧបាសិកា អ៊ូច ស៊ិន (ហៅយាយរម្យ) រួមទាំង ចាស់ព្រឹទ្ធាចារ្យចំនួន ១១ រូប ដែលបានកសាងសាលាឆទាន១ខ្នង ពីឈើប្រក់ស្បូវ និងសាលារៀន១ខ្នង សង់ពីឈើ ប្រក់ស្បូវជញ្ជាំងស្លឹកដូង ក្រោយមកនៅឆ្នាំ១៩៩០លោកតា កុយ សុខ ក៏ទទួលអនិច្ចកម្មទៅ ក្នុងព្រះជន្មាយុ ៧៩ឆ្នាំ ដោយជរាពាធ ដោយបន្សល់ទុកនូវពាក្យបណ្តាំមួយថាអត់ពីគាត់ទៅត្រូវរួមគ្នាកសាងសាលាឆទាននេះ ឱ្យក្លាយជាវត្ត សម្រាប់ជាទីសក្ការនៅពេលអនាគត ក្នុងគ្រានោះលោកយាយ អ៊ូច ស៊ិន (ហៅយាយរម្យ) ត្រូវជាភរិយា និងកូនចៅ ព្រមទាំងពុទ្ធបរិស័ទ បានរៀបចំពិធីបុណ្យសពតាមទំនៀមទម្លាប់ប្រពៃណីពុទ្ធសាសនា ហើយក៏បានបញ្ចុះសពលោក តា កុយ សុខ នៅខាងមុខសាលាឆទាននេះតែម្តងប៉ុន្មានសប្ដាហ៍ក្រោយមកលោកយាយរម្យ នឹងអាចារ្យ គណៈកម្មការ ព្រមទាំងពុទ្ធបរិស័ទ បានស្នើសុំបង្កើតទៅជាវត្តដោយប្រសិទ្ធនាម ហៅឈ្មោះថា វត្តសុខមនោរម្យ រហូតមកដល់បច្ចុប្បន្ន នេះ ។ លុះមកដល់ឆ្នាំ២០១៩ បាននិមន្ត ព្រះតេជគុណ កឹ ភក្តី ពីវត្តសុវណ្ណមុនីវង្ស (ហៅវត្តអន្លង់ក្ងាន) ភូមិអន្លង់ក្ងាន សង្កាត់ឈ្មួញ ខណ្ឌ សែនសុខ រាជធានីភ្នំពេញ មកគង់ជាព្រះចៅអធិការវត្តសុខមនោរម្យ រហូតមកដល់ បច្ចុប្បន្ននេះ ។ ព្រះវិហារដែល សម្ពោធកាត់ឫសសីមា នាឱកាសនេះ ចាប់ផ្តើមសាងសង់ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥ សាងសង់ហើយជាស្ថាពរ នៅ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ដោយចំណាយថវិកាសរុបក្នុងការសាងសង់អស់ចំនួន ៤០៣,៥០០ ដុល្លា ក្នុងនោះថវិការបស់ឯកឧត្តបណ្ឌិត ប៉ែន ស៊ីម៉ន និងលោកជំទាវ ៤៥.៧០០ដុល្លា។ សមិទ្ធផលទាំងអស់នេះបានមកពីសទ្ធាជ្រះថ្លា និងការចូលរួមបរិច្ចាក ធនធានពីឯកឧត្ដមបណ្ឌិត ប៉ែន ស៊ីម៉ន និងលោកជំទាវ ព្រះចៅអធិការ អាចារ្យគណៈកម្មការ ពុទ្ធបរិស័ទចំណុះជើងវត្ត ព្រមទាំងសប្បុរសជន ក្នុងនិងក្រៅប្រទេស ។ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ និងសម្តេចតេជោនាយករដ្ឋមន្រ្ដី ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានវត្តមាននៅទីនេះ ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ព្រមទាំងប្រជាពលរដ្ឋ ក្នុងខេត្តកំពតទាំងមូលនាឱកាសដ៏វិសេសវិសាលនេះដែរ ។ មានប្រសាសន៏ជាមួយពុទ្ធបរិសទ្ធ័ជិតឆ្ងាយ ឯកឧត្តមបណ្ឌិត ប៉ែនស៊ីម៉នបានចាត់ទុកការកសាងសមិទ្ធិផលថ្មីនេះគឺជាការរួមចំណែកលើកតំកើងវិសយ័ព្រះពុទ្ធសាសនានៃយើង ព្រោះវិសយ័ពុទ្ធចក្រ ក៏បានចូលរួមចំណែកបំរើអោយវិសយ័អាណាចក្រផងដែរ ។ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានលើកឡើងពីអត្ថន័យ និងអនិសង្ឃនៃពិធីបុណ្យបញ្ចុះខណ្ឌកាត់ឬសសីមាព្រះវិហារព្រមទាំងសមិទ្ធិផលធំៗដែលរាជរដ្នាភិបាលសម្រេចបាន ក្រោមគោលនយោបាយដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្នមន្ត្រីឈរលើគោលការស្តារនិងអភិវឌ្ឍន៏លើគ្រប់វិសយ័ ។ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានលើកពីសក្តានុពលសេដ្ឋកិច្ចក្នុងខេត្តកំពត ដោយចាត់ទុកខេត្តកំពតថា ជាខេត្តមានអំណោយផលល្អពីធម្មជាតិលើផ្នែក សេដ្នកិច្ច កសិកម្ម ឧស្សាហកម្ម និងទេសចរណ៏ ព្រមទាំងបានក្រើនរំលឹកដល់ប្រជាពលរដ្នដែលមានឈ្មោះបោះឆ្នោតត្រូវទៅបោះឆ្នោតនៅថ្ងៃទី២៣ខែកក្តដាឆ្នាំ២០២៣អោយបានគ្រប់ៗគ្នា ជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ ដើម្បីសំដែងឆន្ទៈគាំទ្របេក្ខភាពសម្តេចតេជោហ៊ុនសែនធ្វើជានាយករដ្នមន្រ្តីសម្រាប់និតិកាលទី៧បន្តទៀត ។ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានបំពាក់មេដាយជាច្រើនប្រភេទជូនសប្បុរសជនដែលមានស្នាដៃឆ្នើមក្នុងការចំណាយធនធានកសាងគរុភណ្ឌក្នុង អារាមនេះ ។ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បាន ប្រគេនបច្ច័យសីមាឥន្ទកិល២០លានរៀល ប្រគេនបច្វ័យ សីមាទិសទាំង៨បច្ច័យ ៤.៤០០.០០០រៀល ប្រគេនព្រះសង្ឃជយន្តោទាំងលើវេទការ និងមុខព្រះជីរធំនៃសីមាឥន្ទកិលក្នុងព្រះវិហារ សរុប ២៨ អង្គ សាដក ២៨ និងបច្ច័យ ១.៥០០.០០០រៀល ឧបត្ថម្ភ តាជីយាយជី១០០នាក់ ម្នាក់ៗ ខោឡាញ់និងសំពត់ព្រែ១ អាវសនិងកន្សែងពានា១ ថវិកា១.០០០.០០០ រៀល ការចំណាយក្នុងពិធី ៥.៤០.០០០រៀល កងកំលាំងប្រដាប់អាវុធ កំលាំងប្រជាការពារ ម្នាក់២០.០០០រៀល ក្រុមគ្រូពេទ្យ ១០នាក់ ម្នាក់ៗ ៥០.០០០រៀល សរុបអស់ ៣.៥០០.០០០រៀល សិល្បៈកំសាន្ត ៣.៨០០ ដុល្លាអាមេរិក សរុបការចំណាយអស់ប្រមាណ៤០.០០០.០០០រៀល និង ៣.៨០០ដុល្លាអាមេរិក ។ តាមសំណូមពររបស់គណ:កម្មការ នាយក លោកគ្រូ អ្នកគ្រូ ឪពុកម្តាយ អាណាព្យាបាល សិស្សានុសិស្ស សាលាបឋមសិក្សាទ្វារថ្មី ហៅបឋមសិក្សាសុខមនោរម្យ ស្នើសុំអាគារសិក្សា១ខ្នង ៥បន្ទប់ មានតម្លៃជិត ៦០.០០០ដុល្លាអាមេរិក និងវិទ្យាល័យហ៊ុន សែន ត្រសេកកោង ស្នើសុំអាគារសិក្សា១ខ្នង ២ជាន់ ១០បន្ទប់ មានតម្លៃជិត ២០០.០០០ដុល្លាអាមេរិក ដែលឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ឯកភាពជូនតាមសំណូមពរ ។ ឯកឧត្តមបណ្ឌិតក៏បានប្រគេន ស៊ីម៉ង់ ១៥តោន វត្តអូរធំ ហៅវត្តគីរីរតន: ដែលកំពុងកសាងព្រះវិហារមានការខ្វះខាតស៊ីម៉ង់សំរាប់ចាក់ពិដាន ។ ក្នុងឱកាសនេះដែរឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ក៏បានរាប់បាត ព្រះសង្ឃ១០៨អង្គ សាដក ចំនួន១ ឃីត១កញ្ចប់ បច្ច័យ១០.០០០រៀល ក្នុង១អង្គ និងអញ្ជើញកាត់ខ្សែបូ កាត់ឫសសីមា រាប់បាតព្រះសង្ឃ១០៨អង្គ ក្នុង១អង្គ សាដក១ និងឃីតចង្ហាន់ ១កញ្ចប់ផងដែរ ។FB_IMG_1685786628943 FB_IMG_1685786634055 FB_IMG_1685786638687 FB_IMG_1685786641126 FB_IMG_1685786652076 FB_IMG_1685786706214 FB_IMG_1685786703859 FB_IMG_1685786701353 FB_IMG_1685786659896 FB_IMG_1685786657359 FB_IMG_1685786654928 FB_IMG_1685786677932 FB_IMG_1685786675127 FB_IMG_1685786671651 FB_IMG_1685786683133 FB_IMG_1685786693595 FB_IMG_1685786695883 FB_IMG_1685786698476

You might like