ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំ សេនាធិការដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារ សន្តិសុខ សុវត្ថិភាព រៀបចំសណ្ដាប់ធ្នាប់ ក្នុងពិធី តាំងពិព័រណ៍ទុរេនខេត្តត្បូងឃ្មុំ ការប្រគុំតន្ត្រី និងសង្វៀនប្រដាល់គុនខ្មែរ បរិវេណរដ្ឋបាលខេត្តត្បូងឃ្មុំ និងផែនការ ពិធីរំលឹកខួបលើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៦) ស្ថិតនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម អុិច១៦ (#X16) ភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
នៅក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ទោស្នងការ បានប្រសាសន៍ឲ្យកងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់ ត្រួតពិនិត្យកងកម្លាំងក្រោមឱវាទ និងសិក្សាលម្អិតលើគោលដៅដែលខ្លួនទទួលខុសត្រូវ រៀបចំផែនការលម្អិត តាមជំនាញ គ្រប់គោលដៅរបស់ខ្លួន និង ត្រូវត្រៀមសម្ភារៈ មធ្យោបាយ ឲ្យបានគត់មុត ។ គ្រប់កងកម្លាំងទាំងអស់ ត្រូវមានមុខនៅគោលដៅផ្ទាល់ ទៅតាមផែនការ ដែលបានគ្រោងទុកជាកំហិត ៕
