រថយន្តMPVចំនួន១៤គ្រឿងនិងសម្ភារបានដឹកតាមនាវាឆ្ពោះទៅកាន់សាធារណរដ្ឋម៉ាលីហើយសម្រាប់ការងារបេសកកម្មUN

កំពង់សោម៖ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ រថយន្តMPV (Mine Protected Vehicle) ចំនួន១៤គ្រឿង និងសម្ភារគ្រឿងបំពាក់ចំនួន៥កុងទឺន័រ ត្រូវបាន ដឹកជញ្ជូនតាមនាវា ឆ្ពោះទៅកាន់សាធារណរដ្ឋម៉ាលី ដោយចាកចេញពីកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ក្រោមវត្តមាន ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។

ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែងថា ដោយបានការអនុញ្ញាត្តពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធាគណៈកម្មាធិការជាតិ និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃនេះ រថយន្តMPV និងសម្ភារក្នុងកុងទឺន័រចំនួន៥ សម្រាប់បញ្ជូនទៅបំពេញបន្ថែម លើរថយន្តនិងសម្ភារដែលមានស្រាប់ សម្រាប់កងអនុសេនាធំកម្ទេចគ្រាប់មិនទាន់ផ្ទុះ (EOD) ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅសាធារណរដ្ឋម៉ាលី កំពុងឈរជើង នៅទីក្រុងហ្គាវ។ ឯកឧត្តម បញ្ជាក់ថា ចំពោះរថយន្តនិងសម្ភារទាំងអស់នេះ នឹងទៅដល់ប្រទេសម៉ាលី នាពាក់កណ្តាល ខែសីហា ឆ្នាំ២០២៣ខាងមុខ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ឱ្យដឹងទឪតថា រថយន្តរMPVទាំង១៤គ្រឿង គឺមានចំនួន៤គ្រឿង បម្រើការងារជារថយន្តពេទ្យ ដែលបានបំពាក់សម្ភារបរិក្ខាវេជ្ជសាស្ត្រគ្រប់គ្រាន់ទាំងអស់ ចំណែករថយន្តMPVចំនួន១០គ្រឿងទៀត គឺសម្រាប់ដឹកកម្លាំងចុះប្រតិបត្តិការបេសកកម្ម។ ការដែលបញ្ជូន រថយន្ត MPV នេះទៅកាន់តំបន់បេសកកម្មនៅសាធារណរដ្ឋម៉ាលី ដោយសារនៅទីនោះ មានក្រុមឧទ្ទាម តែងពួនស្ទាក់ដាក់ បង្កៃគ្រាប់កែច្នៃ ឬគ្រាប់មីននៅតាមដងផ្លូវធ្វើដំណើរ។ ឯកឧត្តម បញ្ជាក់ថា ចំពោះកងកម្លាំងមួកខៀវកម្ពុជា គឺបានកំពុងបន្តការងារ បេសកកម្មនៅសាធារណរដ្ឋម៉ាលី រួចស្រេចហើយ។

សូមបញ្ជាក់ឱ្យដឹងដែរថា កងកម្លាំងកម្ពុជាមានចំនួនជាង៣០០នាក់ ចែកចេញជា២កងអនុសេនាធំ គឺកងកម្ទេចគ្រាប់មិនទាន់ផ្ទុះ និងកងកម្លាំងវិស្វកម្មព្រលាន យន្តហោះ៕FB_IMG_1686226884160 FB_IMG_1686226886961 FB_IMG_1686227025721 FB_IMG_1686226902224 FB_IMG_1686226972609

You might like