គណៈកម្មការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិធ្វើការចុះបញ្ឈប់រាល់សកម្មភាពរៀបខឿនរំលោភចូលដីចំណីស្ទឹងដើម្បីយកធ្វើកំពង់ផែ

នៅព្រឹក: ថ្ងៃសុក្រទី០៤ ខែសីហា ឆ្នាំ២០២៣ គណៈកម្មការ ទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដឹកនាំដោយលោក ខាន់ សុខា អភិបាលរងខេត្តជាប្រធាន តំណាងឯកឧត្តមអ៊ូភាអភិបាលនៃគណៈអភិបាលខេត្តតាកែវ លោកឧត្តមសេនីយ៍ត្រី ជា សំបូរ ស្នងការរងទទួលផែនសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ជាអនុប្រធាន លោកវរសេនីយ៍ទោ យឹម សុវណ្ណ អនុប្រធាន រួមដំណើរដោយលោក សៅ កុសល នាយខណ្ឌរដ្ឋបាលជលផលខេត្ត បានចុះមកដល់ទីតាំងកំពង់ដែលរៀបចំសាងសង់ធ្វើរបងរំលោភចូលដីចំណីស្ទឹងដើម្បីយកធ្វើកំពង់ផែរបស់ឈ្មោះ កាំង ប៊ុនលី ស្ថិតនៅភូមិ ព្រែកតាផ ឃុំគោកធ្លកស្រុកអង្គរបុរី ខេត្តតាកែវ ដើម្បីឃាត់និងបញ្ឈប់រាល់សកម្មភាពរៀបខឿន នៅតាមមាត់ជ្រាំងទន្លេបន្តទៀត។

ក្នុងកិច្ចចុះបង្ក្រាបករណីសាងសង់ កំពង់ផែ ព្រែកតាផ រួមមានវត្តុតាងបានដូចជា÷

១- ខឿនប៉េតុងទទឹង១៥ ម៉ែត្រ× បណ្ដោយ 50 ម៉ែត្រ ជម្រៅ៣ម៉ែត្រ

២- បុ៊លឈូសដី១គ្រឿង

៣- ប្រដាប់ក្រឡុកសុីម៉ង២គ្រឿង

៤-ដែកសរសៃចំនួន៣តោន

៥- ឥដ្ឋចំនួន២០០០ដុំ

៦- ថ្មចំនួន២ឡាន

៧-ខ្សាច់ចំនួន២ឡាន

ក្នុងនោះដែរលោកអភិបាលរងខេត្ត បានឲ្យបញ្ឈប់ការសាងសង់ចាប់ពីពេលនេះតទៅរង់ចាំការដោះស្រាយលើសំណើរសុំច្បាប់ការសាងសង់ឲ្យបានត្រឹមត្រូវ៕FB_IMG_1691147637886 IMG_20230804_184328 IMG_20230804_184351 IMG_20230804_184508 IMG_20230804_184549

You might like