ឯកឧត្តមអភិបាលខេត្ត ដឹកនាំកម្លាំងចម្រុះចុះជួយស្ដារត្រកៀត ស្មៅនិងត្រឹបចេញពីមុខទឹកនៅស្ពានត្នោតទេ

ព្រឹកថ្ងៃព្រសហ្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ បានដឹកនាំបញ្ជាផ្ទាល់ កម្លាំងចម្រុះគណបញ្ជាការឯកភាពរដ្ឋបាលខេត្ត មាន កម្លាំងនគរបាល កម្លាំងអាវុធហត្ថ និងកម្លាំងនាយទាហាន ជាង ២០០នាក់ ដើម្បីចុះជួយយកត្រកៀត ស្មៅ និងត្រឹប ដែលបានហូរមកកកស្ទះ នៅចំណុចស្ពានត្នោតទរ ស្ថិតនៅឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ ដើម្បីពន្លឿនលំហូរទឹកហូរធ្លាក់ចុះទៅក្រោម កុំឱ្យមានជន់លិចផ្ទះសម្បែង និងដំណាំកសិកម្មរបស់ពលរដ្ឋ ចំនួន ២០១២ហិកតា ស្មើនឹង ២០២៩គ្រួសារ នៅក្នុងស្រុកត្រាំកក់ និងស្រុកសំរោង ។
តាមការបញ្ជាក់ពី លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្តតាកែវ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ នៅទូទាំងខេត្តតាកែវ មានស្រុកចំនួន ៣ ដែលបានធ្វើអោយទឹកជន់លិចផ្ទៃដីកសិកម្ម របស់ពលរដ្ឋ ចំនួន ២២០១ហិកតា មានជាង ២៤១០គ្រួសារ ដែលរងផលប៉ះពាល់ ដោយក្នុងនោះដែរមាន៖
១/ ស្រុកបាទី មាន ០២ឃុំ មានឃុំត្រពាំងក្រសាំង និងឃុំកុមារជា បានជន់លិចផ្ទៃដី ១៨៩ហិកតា មានចំនួន ៣៨១គ្រួសារ ។
២/ ស្រុកសំរោង មាន ០៨ឃុំ មានឃុំរវៀង ឃុំខ្វាវ ឃុំជំរះពេន ឃុំសំរោង ឃុំស្លា ឃុំបឹងត្រាញ់ខាងត្បូង និងឃុំលំចង់ បានជន់លិចផ្ទៃដី ១១៧៤ហិកតា មានចំនួន ១៩៧៤គ្រួសារ ។
៣/ ស្រុកត្រាំកក់ មាន ០២ឃុំ មានឃុំស្រែរនោង និងឃុំតាភេម បានជន់លិចផ្ទៃដី ៨៣៨ហិកតា ៕FB_IMG_1697700104007 FB_IMG_1697700120857 FB_IMG_1697700141013 FB_IMG_1697700114453

You might like