នាព្រឹកថ្ងៃពុធ ១រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវអញ្ជើញចូលរួមកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ និងបូកសរុបលទ្ធផលនៃការចាត់តាំងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ប្រចាំត្រីមាសទី១ និងលើកទិសដៅការងារបន្តត្រីមាសទី២ឆ្នាំ២០២៤
ក្រោមអធិបតីភាពឯកឧត្តម អ៊ូច ភា អភិបាល និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ ដោយមានចូលរួមពី: លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកអភិបាលស្រុក ក្រុង លោកអធិការនគរបាលស្រុក ក្រុង និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀតនៅសាលប្រជុំរដ្ឋបាលខេត្ត អគារច្រកចេញ-ចូលតែមួយផងដែរ៕

