នាព្រឹកថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាង ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវថ្មី ។
អញ្ជើញចូលរួមនាឱកាសនោះដែរ ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក រិន ភិរុន ចៅក្រមសាលាដំបូងខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក អភិបាលស្រុកក្រុង លោកអធិការនគរបាល លោកមេបញ្ជាការមូលដ្ឋានអាវុធហត្ថ លោកមេបញ្ជាការផ្នែកសឹករង ស្រុកក្រុង និងលោកនាយប៉ុស្ដិ៍រដ្ឋបាលឃុំសង្កាត់ទាំង ១០០ចូលរួមផងដែរ។
សូមជម្រាបជូនដែរថា លោកឧត្តមសេនីយ៍ទោ ម៉ែន លី ត្រូវបានក្រសួងមហាផ្ទៃ ផ្ទេរភារកិច្ច ពីស្នងការនគរបាលខេត្តកំពង់ធំ មកជា ស្នងការនគរបាលខេត្តតាកែវថ្មី ជំនួស លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ដែលត្រូវបានតែងតាំងជា អគ្គាធិការរង នៃក្រសួងមហាផ្ទៃ ៕

